ក្លឹបបិសាចក្រហម Man Utd នៅរយៈពេលចុងក្រោយ ឃើញថាហាក់ផ្តោតខ្លាំងលើការចង់បានខ្សែបម្រើថ្មី ព្រោះនៅពេលខាងមុខ អាចជានឹងបាត់បង់កីឡាករស្នូលដ៏សំខាន់នោះគឺ Paul Pogba។
យ៉ាងណាតាមការឆ្លើយឆ្លងលើបណ្តាញសង្គម Twitter កន្លងទៅនេះ មានគណនីមួយសួរលោក Gary Neville ថា តើនៅរដូវក្តៅខាងមុខរវាង Jude Bellingham ឬ Declan Rice ដែលក្លឹប Man Utd គួរតែចុះហត្ថលេខានាំយក? ស្រាប់តែអតីតជើងចាស់នៅបិសាចឆ្លើយ៖ "គឺ Bellingham"។
គួរបញ្ជាក់ថា Rice ក៏ធ្លាប់ជាគោលដៅរបស់ United តាំងតែពីរដូវក្តៅឆ្នាំទៅ តែចរចាមិនត្រូវថ្លៃ ព្រោះតម្លៃខ្លួនរបស់គេកល់ពេក។ ខាងភាគីក្លឹប West Ham ទារដល់ខ្ទង់ ៧០ ទៅ ៨០ លានអឺរ៉ូឯណោះ ស្របពេលដែលកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤។
ទៅមើល Bellingham ក៏លេចលឺថាចង់ត្រលប់មកលេងនៅប្រទេសកំណើតអង់គ្លេសវិញផងដែរ ខណៈដែលគុណភាពរបស់គេ ក៏ល្មមអាចទទួលយកបាន។ តាមហាងឆេងថ្លៃខ្លួន យុវជនវ័យ ១៨ ឆ្នាំ ដែលត្រូវផុតកុងត្រានៅឆ្នាំ ២០២៥ អាចថ្លៃចន្លោះ ៥៥ ទៅ ៦៥ លានអឺរ៉ូប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក