មានមតិមួយចំនួនបានលើកឡើងថាការស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលរបស់ Bruno Fernandes គឺជាគោលបំណងពេញទីដើម្បីឱ្យគ្រូបង្វឹកលោក Ole Gunnar Solskjaer រង្គើកៅអីអ្នកចាត់ការ។
មានមានវីដេអូមួយកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គមអំពី Bruno Fernandes ស៊ុតបាល់ប៉េណាល់ទីមិនចូលនៅនាទីទី ៩៣ ក្នុងជំនួបជាមួយ Aston Villa ហើយការស៊ុតនោះបានធ្វើឱ្យមានការជជែកវែកញែក ថាជាគោលបំណងរបស់កីឡាករចង់ឱ្យលោក Ole ចាកចេញពីតំណែង។
វីដេអូមួយដោយគណនីហ្វេសប៊ុក 'reddevilarmy21' បានផុសនៅលើ TikTok ជាមួយសារថា "ការស៊ុតបាល់ប៉េណាល់ទីនេះមិនមែនជាឧបទ្ទវហេតុទេ" ។
វីដេអូនៃការស៊ុតបាល់ប៉េណាល់ទីដែលមិននឹកស្មានដល់របស់ Bruno ត្រូវបានគេយកមកវែកញែក ខណៈដែលឧបទ្ទវហេតុបែបនេះ ធ្លាប់កើតឡើងចំពោះ Steven Gerrard ជាមួយអតីតអ្នកចាត់ការក្រុមហង្សក្រហមលោក Roy Hodgson ។
Hodgson ចាកចេញពី Liverpool ក្នុងឆ្នាំ ២០១១ បន្ទាប់ពី Gerrard ស៊ុតបាល់ប៉េណាល់ទីមិនចូលក្នុងការការប្រកួតដែលហង្សក្រហមចាញ់ក្រុម Black Burn Rovers ៣-១ ។ អ្នកគាំទ្រល្បីថាគាត់ធ្វើវាដោយចេតនាដើម្បីនាំឱ្យកើនកំដៅដល់លោក Hodgson ត្រូវបណ្តេញចេញ។
តែយ៉ាងណា! ស្ថានភាពទាំងពីរគឺខុសគ្នាទាំងស្រុង ហើយដោយសារទំនាក់ទំនងជិតស្និទ្ធរបស់ Bruno ជាមួយ Ole គឺជិតជាស្អិតរមួត ហើយវិធីនេះមិនអាចក្លាយជាការពិតបានទេ។ លោក Ole ជាអ្នកចុះកុងត្រាយក Brunoមកពី Sporting ហើយលោក Ole ដាក់ Bruno Fernandes គ្រប់ប្រកួតនិងលេងពេញម៉ោងសឹងទាំងអស់។ ចំណែក Bruno ក៏មានទំនាក់ទំនងល្អជាមួយអ្នកចាត់ការសញ្ជាតិន័រវេសផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក