Neville ប្រាប់​ចំណុច​ខ្វះខាត​មួយ​របស់ Man Utd ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ឈ្នះ​ពាន ទោះ​មាន Ronaldo

បើ​ទោះ​បី​មាន Cristiano Ronaldo ក៏​ក្លឹប Manchester United មិន​អាច​ឈ្នះ​ពាន​រង្វាន់​នោះ​ដែរ ប្រចាំ​រដូវ​កាល ២០២១/២២។ នេះ​បើ​តាម​ការ​យល់​ឃើញ​ពី​អតីត​ជើង​ចាស់​លោក Gary Neville។

GettyImages 1342438404

លោក​ក៏​បាន​ពន្យល់​ហេតុផល​ច្បាស់លាស់​ដោយ​ត្រង់​ថា United លេង​ជា​ក្រុម​មិន​បាន​ល្អ​ដូច​ក្លឹប​កំពូល​ដទៃ​ទៀត​នោះ​ទេ ពោល​គឺ​វា​ជា​កង្វះ​ខាត​ដ៏​ធំ​ ដែល​ឥទ្ធិពល CR7 ក៏​មិន​អាច​ជួយ​យឹតយោង​បាន​ដែរ។

4501

Manchester United Vs Aston Villa Player Ratings 1 1024x576

Neville និយាយ​ប្រាប់​ Sky Sports ក្រោយ United ចាញ់ Aston Villa ១-០ កន្លង​ទៅ​ថា៖ "ខ្ញុំ​និយាយ​ហើយ ថា​ដ្បិត​កន្លង​មក​ពួក​គេ​ឈ្នះ​ការ​ប្រកួត ជាមួយ Ronaldo អាច​រក​បាន​គ្រាប់​បាល់ តែ​ពួក​គេ​លេង​ជា​ក្រុម​មិន​ទាន់​បាន​ល្អ​ ដល់​ថ្នាក់​អាច​ឈ្នះ​ពាន​លីគ​កំពូល​មួយ​នេះ​បាន​ទេ បើ​តាម​ការ​យល់​ឃើញ​របស់​ក្រុម"។

GettyImages 1342437509 1

លោក​បន្ត៖ "ខ្ញុំ​គិត​ថា United គួរ​តែ​មាន​ការ​លេង​ជា​ក្រុម​ឲ្យ​បាន​ល្អ​ជាង​នេះ ទាំង​ពេល​គ្រប់គ្រង​បាល់ និង​មិន​គ្រប់គ្រង​បាល់ ព្រោះ​ពេល​ចុង​ក្រោយ​នេះ ខ្ញុំ​នៅ​តែ​ឃើញ​ពួក​គេ ហាក់​លេង​ជា​បុគ្គល​ច្រើន​ជាង ដូច្នេះ​ហើយ​ទើប​ទទួល​លទ្ធផល​ត្រលប់​មក​វិញ​ តាម​អ្វី​ដែល​ពួក​គេ​លេង​មិន​បាន​ល្អ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក