ក្លឹប Spurs ​មើល​ឃើញ​កីឡាករ​ក្រៅ​ជម្រើស តែ​មាន​គុណភាព​មួយ​រូប​របស់ Juve

ក្លឹប Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​ឃើញ​កីឡាករ​នៅ​ក្លឹប​សេះ​បង្កង់ Juventus មួយ​រូប ដែល​ស្ថិត​នៅ​ក្រៅ​ជម្រើស​របស់​លោក Massimiliano Allegri ពោល​គឺ​ជា​ស្រមោល​នៅ​តំបន់​ប្រយុទ្ធ​របស់​ក្រុម។

Sporting Director Fabio Paratici

នោះ​គឺ​កើត​ឡើង​ចេញ​ពី​ការ​ចាប់​អារម្មណ៍​របស់​នាយក​ផ្នែក​កីឡា​លោក Fabio Paratici ដែល​ធ្លាប់​ជា​អតីត​នាយក​ជាន់​ខ្ពស់​នៅ​ក្លឹប​ Juventus ដោយ​មើល​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​ស្លាប Dejan Kulusevski នៅ​តែ​មាន​គុណភាព អាច​យក​មក​បង្កើត​ផ្លែផ្កា​នៅ​ក្លឹប​អង់ក្លេស​បាន។

Kulusevski

កីឡាករ​ខាង​លើ ត្រូវ​បាន​ក្លឹប Juventus ទិញ​ចេញ​ពី Atalanta នៅ​តម្លៃ ៣៥ លាន​អឺរ៉ូ ហើយ​ឲ្យ​ទៅ​ដុសខាត់​ខ្លួន​ជិត​មួយ​រដូវ​កាល​នៅ​ក្លឹប​ Parma រួច​យក​មក​ចូល​ក្លឹប​វិញ តែ​នៅ​រដូវ​កាល​នេះ គេ​ទើប​ជាប់​ជម្រើស​ដំបូង​បាន​មួយ​ដង​គត់ ពោល​ភាគ​ច្រើន​លេង​បម្រុង ​ហើយ​ទើប​ឈរ​ជើង​បាន​តែ​ជាង ២០០ នាទី​ប៉ុណ្ណោះ។

Dejan Kulusevski Juventus

យ៉ាង​ណា​ទៅ​មើល​សុពលភាព​កុងត្រា​របស់​កីឡាករ​ស៊ុយអែត​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​ឯ​ណោះ ដែល​នាំ​ឲ្យ Juventus ក៏​អាច​នឹង​ទទួល​បាន​តម្លៃ​ខ្លួន​គេ​ខ្ពស់​ផង​ដែរ ប្រសិន Spurs ចង់​បាន​នៅ​រដូវ​រងា ឆ្នាំ ២០២២។ តាម​ហាងឆេង​ថ្លៃ​ខ្លួន Kulusevski អាច​ថ្លៃ​ល្បាក់ ៤០ ទៅ ៥០ លាន​អឺរ៉ូ៕

ប្រភព៖ AF