Sherwood ថា​ទៅ​ថ្ងៃ​មុខ Ronaldo នឹង​ក្លាយ​ជា​អ្នកចាត់ការ​នៅ​ក្លឹប​យក្ស​មួយ​នេះ

Cristiano Ronaldo បើ​និយាយ​ពី​ភាព​ជា​អ្នកដឹកនាំ​ក្នុង​ក្រុម លោក​មាន​តាំង​តែ​ពី​កាល​នៅ​ក្លឹប Real Madrid ហើយ​ចុង​ក្រោយ​នេះ​មក​បន្ត​ជើង​នៅ Man Utd ជា​លើក​ទី ២ ក៏​លោក​បាន​បន្ត​ភាព​ល្អឥតខ្ចោះ​ផង​ដែរ ត្បិត​ស្ថិត​ក្នុង​វ័យ ៣៦ ឆ្នាំ​ហើយ​ក៏​ដោយ។

Manchester United Training Session

Cr7

គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ថា CR7 នឹង​ចូល​និវត្ត​នៅ​អាយុ​ប៉ុន្មាន ហើយ​ទៅ​ពេល​បន្ទាប់ លោក​នឹង​បម្រើ​អាជីព​ជា​អ្នកចាត់ការ​ដែរ​ឬ​ទេ ឬ​កាត់ផ្តាច់​ខ្លួន​ឯង​ពី​វិស័យ​បាល់ទាត់​ទាំង​ស្រុង​តែ​ម្តង។

យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​កីឡា​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​លោក Tim Sherwood បាន​និយាយ​កន្លង​ទៅ​ថា៖ "Ronaldo តែងតែ​មាន​ការ​ជជែក ពិភាក្សា​មិន​ថា​ជាមួយ Varane ជា​កីឡាករ​ឈ្នះ​គ្រប់​យ៉ាង ជាមួយ Paul Pogba ជា​ម្ចាស់​ជើង​ឯក World Cup ដោយ​មនុស្ស​ដូច​ជា Ronaldo គេ​នឹង​លេង​រហូត​ដល់ ជើង​របស់​គេ​ប្រាប់​ថា​ទៅ​មុខ​លែង​រួច"។

Tim Sherwood

Ronaldo Coach M

លោក​សង្កត់​ធ្ងន់៖ "បន្ទាប់​មក​ Ronaldo គេ​នឹង​ក្លាយ​ជា​អ្នក​ហ្វឹកហាត់ ខ្ញុំ​ជឿ​ថា​គេ​អាច​ធ្វើ​បាន គេ​សក្តិសម​នឹង​ក្លាយ​ជា​អ្នកចាត់ការ​របស់​ក្លឹប Manchester United ដោយ​ខ្ញុំ​ជឿជាក់​ច្បាស់​ណាស់​ថា​អាច​កើត​ឡើង​បាន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក