ក្រុមប្រឹក្សាភិបាលក្លឹប Barcelona មួយរយៈចុងក្រោយហាក់កំពុងរំអុកជាខ្លាំង ដោយចង់ឲ្យមានការដកតំណែងអ្នកចាត់ការបច្ចុប្បន្នគឺលោក Ronald Koeman បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អជាបន្តបន្ទាប់ ទាំងក្នុងលីគប្រចាំប្រទេស និងការប្រកួតពានក្រៅស្រុក នៅរយៈពេលចុងក្រោយ។
បើតាមដំណឹង ប្រសិន Barcelona ចង់ដកតំណែងគ្រូសញ្ជាតិហូឡង់មុនសុពលភាពកុងត្រាដែលត្រូវផុតនៅចុងរដូវកាល គឺត្រូវទូទាត់ប្រាក់ ១០ លានផោនសម្រាប់ការចាកចេញ ហើយក្លឹបមានសិទ្ធអាចជំនួសអ្នកថ្មីណាម្នាក់បាន។
បើតាមសារព័ត៌មាន Goal បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យកំពុងដាក់គោលដៅធំលើគ្រូជម្រើសជាតិមួយរូប នោះគឺ Roberto Martinez ដែលជាគ្រូបង្គោលនៅជម្រើសជាតិបែលហ្សិក។ បុរសសញ្ជាតិអេស្ប៉ាញត្រូវផុតកុងត្រានៅឆ្នាំ ២០២៣ ឯណោះ ដែលមានន័យថាអាចនឹងកាន់ភារកិច្ចធំនៅ FIFA World Cup មួយសារទៀត តែពេលនេះវាស៊ីសងលើការចរចា ប្រសិនក្លឹបត្រូវការវត្តមានរបស់លោកប្រញាប់។
រំឭកថា Martinez ដឹកនាំបែលហ្សិក ៦៤ ប្រកួត ឈ្នះ ៥០ ប្រកួត ហើយនៅកម្រិតក្លឹប លោកធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹប Everton, Wigan និង Swansea យ៉ាងជោកជាំផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក