អ្នកវិភាគលើប៉ុស្តិ៍ talkSPORT លោក Darren Bent បានបង្ហាញការយល់ឃើញថា តារាឆ្នើម Cristiano Ronaldo នឹងមិនអាចរកបានគ្រាប់បាល់ច្រើនជាងម៉ាស៊ីនបញ្ចប់ទីពាក់អាវលេខ ៩ នៃក្រុមមួយផ្សេងទៀតនោះទេ បើទោះបីរដូវកាលទើបតែចាប់ផ្តើមបានប៉ុន្មានជុំដំបូងក៏ដោយ។
CR7 ពិតណាស់ នឹងត្រៀមនឹងបង្ហាញខ្លួននៅក្នុងការប្រកួតឲ្យក្លឹប Man Utd នាចុងសប្តាហ៍នេះ ហើយលោកក៏អាចមានឱកាសក្លាយជា អ្នកឈ្នះស្បែកជើងមាសវ័យចំណាស់បំផុត ក៏ដូចជាកីឡាកររកបានគ្រាប់បាល់ទី ១០០ នៅ PL+La Liga ផងដែរ បើសន្ទុះគ្រាប់បាល់អាចធ្វើបានល្អច្រើន។
យ៉ាងណាតាមការប្រៀបធៀបរវាង Lukaku ក៏ Bent ស្រាប់តែឆ្លើយថា៖ "ខ្ញុំសុំជ្រើសយក Lukaku ហើយ [ក្រោយគេសួរថាតើនរណានឹងអាចបញ្ចប់ទីបានច្រើនជាង] ដោយយើងមើលទៅ Chelsea គ្រាប់បាល់ភាគច្រើនដែលពួកគេធ្វើបាន មើលតែពីពេលនេះទៅបណ្តើរៗហើយគឺកើតចេញពី Lukaku"។
រំឭកថាកាលនៅក្របខ័ណ្ឌ Serie A រដូវកាលចុងក្រោយបង្អស់ មុនអ្នកទាំងពីរផ្ទេរមក Premier League សម្រាប់តារាឆ្នើមព័រទុយហ្គាល់ រកបាន ២៩ គ្រាប់ ស្របពេលកីឡាករបែលហ្សិករកបាន ២៤ គ្រាប់ អ៊ីចឹងចាំមើលរដូវកាលថ្មីនេះ ពួកគេនឹងប្រកៀកប្រកិតគ្នាបែបណាទៀត?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក