មួយឃ្លាយ៉ាងខ្លី​របស់ Haaland ពេល​ស៊ុត៣គ្រាប់ម្នាក់ឯង​ឱ្យន័រវេស​ឈ្នះជម្រើស​ជាតិហ្គីលប្រាតា៥​ទល់១

កាលពីយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារ ក្រុមជម្រើស​ជាតិន័រវែសបានយកឈ្នះក្រុមជម្រើស​ជាតិហ្គីប្រាល់តា ៥-១ ក្នុងវគ្គជម្រុះ World Cup តំបន់​អឺរ៉ុប។  ពិតណាស់ Erling Haalandបាន​លេខ​ឈ្មោះ​ក្នុង​ទំព័រមុខរបស់​កាសែត​ធំ​ៗជាថ្មីម្តងទៀត បន្ទាប់​ពី​គាត់រកបានគ្រាប់បាល់ Hat-Trick ទល់នឹងក្រុម មួយ​នេះ។

7fbfe2c2 D1f2 4ce3 8bbc 9f3420679621

នេះមានន័យថា ខ្សែប្រយុទ្ធក្លិប​ Borussia Dortmund ស៊ុត​បញ្ចូល​ទី ១២ គ្រាប់ក្នុង ១៥ ប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់គាត់។ ផ្ទុយទៅវិញ Lionel Messi ត្រូវការ ៣៦ ប្រកួតសម្រាប់អាហ្សង់ទីន ដើម្បីឈានដល់ចំនួននេះខណៈដែល Cristiano Ronaldo ធ្វើបាន១២គ្រាប់​នេះ ពេល​លេងបាន ៣៤ ប្រកួត។

9df89a70 2e5d 4c68 8845 E4e2702ac040_16 9 Aspect Ratio_default_0

ទោះបីជាយ៉ាងណាក៏ដោយ! Haaland នៅតែមិនពេញចិត្តនឹងកំណត់ត្រារបស់គាត់ ចំពោះការ​ប្រឹង​ប្រែងឱ្យជម្រើស​ជាតិន័រវែស។ គាត់បានប្រាប់ទូរទស្សន៍ TV 2 បន្ទាប់ពីការប្រកួតថា៖"

1631102861_Martin Odegaard Not Completely Happy Amid Disagreement Over Erling Haalands

"ខ្ញុំមិនបាន​ស៊ុតគ្រាប់បាល់គ្រប់គ្រាន់ទេ! តាមគំនិតរបស់ខ្ញុំ ខ្ញុំគួរតែមានចំនួនគ្រាប់បាល់ច្រើនជាងចំនួនប្រកួត"។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: