ក្រុមអ្នកមានបុណ្យ Barcelona នឹងអាចស្វាគមន៍អ្នកគាំទ្រចំនួន ៤ ម៉ឺននាក់ ដើម្បីចូលរួមការប្រកួតបើកឆាកពានរង្វាន់ Champions League ទល់នឹងក្រុម Bayern Munich នៅសប្តាហ៍ក្រោយ។
យោងតាមគេហទំព័រ Esport3 រដ្ឋាភិបាលអេស្ប៉ាញបានអនុញ្ញាតឱ្យបង្កើនសមត្ថភាពអ្នកចូលទស្សនាក្នុងកីឡដ្ឋានពី ៣០% ទៅ ៤០% ចាប់ពីថ្ងៃសុក្រនេះតទៅ។
ការប្រកួតបន្ទាប់របស់ក្រុមមានមូលដ្ឋាននៅទឹកដី Catalan មួយនេះគឺទល់នឹង Bayern ខណៈការប្រកួត La Liga ទល់នឹង Sevilla ត្រូវបានពន្យារពេល។
Barca នឹងសង្ឃឹមថានឹងចាប់ផ្តើមយុទ្ធនាការ UCL របស់ពួកគេជាមួយនឹងជ័យជម្នះលើក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ ហើយសង្ឃឹមថាអ្នកគាំទ្ររបស់ពួកគេជួយពួកគេសងសឹកគំនុំចាស់នៅសប្តាហ៍ក្រោយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក