Gareth Bale ថា​មាន​ប្រៀប​រឿង​នេះ​មុន​បាត់​ទៅ​ហើយ សម្រាប់​ការ​ផ្ទេរ​ទៅ Man Utd

កីឡាករ​សញ្ជាតិ​វែល Gareth Bale តាម​ថា​ត្រូវ​បាន​ប្រជែង​អតីត​មិត្ត​រួម​ក្រុម Cristiano Ronaldo នៅ Premier League តែ​ដោយសារ Spurs ​មិន​ព្រម​ទិញ​យក​គេ​ផ្តាច់​កុងត្រា ក៏​អស់​ឱកាស​បន្ត​ការ​ឈរ​ជើង​នៅ​លីគ​កំពូល​អង់គ្លេស ហើយ​ត្រលប់​ទៅ​លីគ​អេស្ប៉ាញ​វិញ។

0_GettyImages 960198216

2

យ៉ាង​ណា​សម្រាប់​ការ​វិល​ត្រលប់​របស់ CR7 មក​កាន់​ក្លឹប Man Utd សារ​នេះ Bale ក៏​បាន​បង្ហាញ​មតិ​យល់​ឃើញ​ថា តារា​ឆ្នើម​ព័រទុយហ្គាល់​គេ​មាន​ប្រៀប​មុន​បាត់​ទៅ​ហើយ បើ​ធៀប​នឹង​ចំណូល​ថ្មី​មក​ពី​ក្រៅ​តំបន់​ឯ​ទៀត នោះ​គឺ​ត្រង់​ថា Ronaldo គេ​យល់​ច្បាស់​ពី​បាល់ទាត់​នៅ​អង់គ្លេស​តាំង​ពី​ដំបូង​មក។

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្រុម​វែល បាន​ប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ​ថា៖ "ខ្ញុំ​ច្បាស់​ថា​គាត់​ [Ronaldo] នឹង​ធ្វើ​បាន​ល្អ ព្រោះ​គាត់​ធ្លាប់​បាន​បង្ហាញ​ពី​មុន​មក​នៅ Premier League ម្តង​ហើយ ដូច្នេះ​គាត់​យល់​ច្បាស់​ពី​លីគ​មួយ​នោះ​ខ្លាំង​ណាស់"។

GettyImages 902312482

លោក​បន្ត៖ "Ronaldo គាត់​បាន​សម្រេច​គ្រប់​យ៉ាង​ក្នុង​ពិភព​បាល់ទាត់​នៅ​ទី​នោះ គាត់​មាន​សមត្ថភាព ក្នុង​ការ​បញ្ចប់​ទី​ ដូច្នេះ​មក​សារ​នេះ គាត់​នឹង​មក​លេង​បាន​យ៉ាង​ល្អ ហើយ​បង្កើត​ការ​រក​គ្រាប់​បាល់​ជា​ច្រើន ខ្ញុំ​ពិត​ជា​រំភើប​ដែល​បាន​ឃើញ ដូច​មនុស្ស​ឯ​ទៀត​អ៊ីចឹង​ដែរ"។

គួរ​បញ្ជាក់​ថា ជា​ការ​ពិត CR7 ធ្លាប់​ចាយ​ពេល​នៅ Old Trafford ចន្លោះ​ឆ្នាំ ២០០៣ ដល់ ២០០៩ មុន​ផ្ទេរ​ទៅ Real Madrid។ កំឡុង​ពេល​ ៦ ឆ្នាំ គេ​បង្ហាញ​ខ្លួន​សរុប ២៩២ ប្រកួត រក​បាន ១១៨ គ្រាប់​និង Assist ៦៩ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក