ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងចាប់ចិត្តលើខ្សែបម្រើវ័យក្មេងនៅលីគកំពូលអាល្លឺម៉ង់ ហើយក៏ជារ៉ាដាតែមួយ ដែលក្លឹប Chelsea កំពុងសម្លឹងចង់បាន។
នោះគឺយុវជនវ័យ ១៨ ឆ្នាំ Jude Bellingham របស់ក្លឹប Borussia Dortmund ដែលបច្ចុប្បន្នគេសេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥។ បើតាមរបាយការណ៍ពី Daily Star ចុះផ្សាយថា ក្រុមដឹកនាំដោយលោក Jurgen Klopp បានចាប់ចិត្តលើកីឡាករអង់គ្លេសរូបនេះ ដោយចង់នាំគេមកចូលរួមនៅ Premier League ក៏ដូចជាបំពេញចន្លោះរបស់ Georginio Wijnaldum ផងដែរ។
ប្រភពបានឲ្យដឹងថា ក្រុមហង្សក្រហម បានត្រៀមកញ្ចប់ថវិកាធំដល់ទៅ ៨០ លានផោន ជាតម្លៃបំបែកកំណត់ត្រាការផ្ទេរចូលខ្ពស់បំផុតរបស់ក្លឹប ដើម្បីទៅប្រជែងក្លឹប Chelsea ក៏ដូចជា Man Utd ដែលលឺថាតាមចរចា Bellingham ដូចគ្នានោះ។
រំឭកថា Bellingham ជាកីឡាករលេងតំណែងបម្រើកណ្តាល ដែល Dortmund ទិញពី Birmingham នៅឆ្នាំ ២០២០ ដែលចាយលុយ ២០ លានផោនប៉ុណ្ណោះ ដូច្នេះក្លឹបកំពុងត្រៀមចំណេញ ១ ទ្វេជា ៤ ជាមួយយុវជនមួយរូបនេះទៀតហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក