​កំណត់ត្រា​ធំ ៥ ​រាប់​ថា Ronaldo ខ្លាំង​ហើយ បើ​អាច​បំបែក​បាន​នៅ​រដូវ​កាល​នេះ

រដូវ​កាល ២០២១/២២ នៅ​ក្របខ័ណ្ឌ​កំពូល​ប្រចាំ​ប្រទេស​នីមួយៗ បាន​ឆ្លង​កាត់​ប៉ុន្មាន​ជុំ​ដំបូង​ហើយ ដោយឡែក​នៅ​ក្របខ័ណ្ឌ​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League គឺ​ត្រៀម​បើក​ការ​ប្រកួត​នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​ត​ទៅ។

៥) ក្លាយ​ជា​កីឡាករ​ទី ១ ក្នុង​លោក​ដែល​អាច​រក​បាន​ ១០០ គ្រាប់​នៅ​ក្របខ័ណ្ឌ Premier League និង La Liga

5

កាល​នៅ La Liga លោក​ធ្វើ​បាន​ហើយ តែ​នៅ Premier League ទើប​ស្ថិត​នៅ​គ្រាប់​បាល់​ទី ៨៤ ដូច្នេះ​ត្រូវ​ការ ១៦ គ្រាប់​ទៀត អ៊ីចឹង​ត្រឹម​មួយ​រដូវ​កាល​គឺ​អាច​ថា​មិន​ជា​រឿង​ពិបាក​ឡើយ​សម្រាប់ CR7។

៤) ជា​កីឡាករ​វ័យ​ចំណាស់​ជាង​គេ​ឈ្នះ​ពាន​ស្បែក​ជើង​មាស​នៅ PL

4

បច្ចុប្បន្ន Jamie Vardy ជា​អ្នក​គ្រង​កំណត់ត្រា​នេះ ដោយ​គេ​អាច​ឈ្នះ​ពាន​ស្បែក​ជើង​មាស​នៅ​អាយុ ៣៣ ឆ្នាំ នា​រដូវ​កាល ២០១៩/២០។ អ៊ីចឹង​បើ CR7 អាច​ធ្វើ​បាន​នៅ​រដូវ​កាល ២០២១/២២ នោះ​ក៏​ជា​កំណត់ត្រា​ថ្មី​ដែរ ព្រោះ​លោក​រំកិល​ចូល​អាយុ ៣៧ ឆ្នាំ​ហើយ។

៣) ជា​កីឡាករ​ Man Utd រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​រដូវ​កាល​ទោល UCL

3

កំណត់ត្រា​នេះ Ruud van Nistelrooy ជា​អ្នក​ធ្វើ​បាន ដោយ​មាន ១០ និង ១២ គ្រាប់​នា​រដូវ​កាល ២០០១/០២ និង ២០០២/០៣។ ដូច្នេះ​បើ Ronaldo អាច​ធ្វើ​បាន​លើស​ពី ១២ គ្រាប់​នៅ​រដូវ​កាល ២០២១/២២ ក្របខ័ណ្ឌ UCL ក៏​រាប់​បាន​ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត​ដែរ។

២) កីឡាករ Man Utd ដំបូង​ដែល​ឈ្នះ​ពាន PL ​ក្រោម​អ្នកចាត់ការ ២ ផ្សេង​គ្នា

2

មិន​មាន​នរណា​ធ្លាប់​ធ្វើ​បាន​ពី​មុន​មក​ទេ ដូច្នេះ CR7 អាច​មាន​ឱកាស​បំបែក​បាន​នៅ​រដូវ​កាល​នេះ ប្រសិន​អាច​ឈ្នះ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ខណៈ​ពាន​លើក​ទី ១ គឺ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Sir Alex Ferguson។

១) កីឡាករ​អាជីព​ដែល​អាច​រក​បាន ៨០០ គ្រាប់

1

សព្វថ្ងៃ CR7 មាន ៧៨៥ គ្រាប់ ច្រើន​ជាង Pele, Romario, Ferenc Puskas, Josef Bican និង Lionel Messi។ ប៉ុន្តែ​លោក​ក៏​នឹង​អាច​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ទី ៨០០ ដំបូង​គេ​ក្នុង​លោក ប្រសិន​អាច​បន្ថែម​តួ​លេខ ១៥ គ្រាប់​ទៀត​នៅ​រដូវ​កាល​ ២០២១/២២ ជាមួយ Man Utd៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក