ក្លឹង​អាជីព​ ៤ ធ្លាប់​ហែល​កាត់ Ronaldo ត្រូវ​ការ​ពេល​ជាមួយ​ក្លឹប​នេះ​យូរ​ជាង​គេ ដើម្បី​រក​បាន​គ្រាប់​បាល់​ដំបូង

Cristiano Ronaldo បាន​ត្រលប់​មក​ចូលរួម​នៅ Man Utd ជា​លើក​ទី ២ ហើយ​ត្រៀម​នឹង​ប្រកាស​បង្ហាញ​ខ្លួន​នៅ​មុខ​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន Old Trafford នា​ថ្ងៃ​ទី ១១ ​កញ្ញា​ខាង​មុខ​នេះ។ យ៉ាង​ណា​មាន​អ្នក​គាំទ្រ​ជា​ច្រើន កំពុង​ចាំ​អុត​មើល​ថា តើ​គ្រាប់​បាល់​បើក​ឆាក​របស់ CR7 នឹង​អាច​ស៊ុត​បញ្ចូល​ទី​ទល់​ក្រុម​ណា​មួយ?

រំឭក​ទៅ​អតីត​កាល​ពាក់ព័ន្ធ​នឹង​ការ​រក​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្លឹប​ថ្មី ឆ្លង​កាត់​ការ​លេង​ឲ្យ​ក្លឹប​អាជីព​ចំនួន ៤ សម្រាប់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ គឺ​ជាមួយ​ក្លឹប​ Man Utd ចន្លោះ​ឆ្នាំ ២០០៣ ដែល​លោក​ចាយ​ពេល​យូរ​ជាង​គេ​ទម្រាំ​អាច​រក​បាន​គ្រាប់​បាល់​ទី ១។

នេះ​យើង​រាប់​តែ​ការ​លេង​ឲ្យ​ក្របខ័ណ្ឌ​ប្រចាំ​ក្លឹប​នីមួយៗ ហើយ​ទាំង​ពេលវេលា​ជាប់​ជម្រើស​ដំបូង ក៏​ដូច​ជា​ងើប​ចេញ​ពី​កៅអី​បម្រុង។ ខាង​ក្រោម​យើង​បង្ហាញ​ពេលវេលា​ដែល CR7 ត្រូវ​ការ​ដើម្បី​រក​បាន​គ្រាប់​បាល់​ដំបូង នៅ​ក្លឹប​ទាំង ៤ ក៏​ដូច​ជា​ជម្រើស​ជាតិ៖

1

នៅ Sporting Lisbon រក​បាន​នៅ​ប្រកួត​ទី ៤ ធ្វើ​បាន​ដល់​ទៅ ២ គ្រាប់

2

នៅ Man Utd រក​បាន​នៅ​ប្រកួត​ទី ១០ ធ្វើ​បាន ១ គ្រាប់ Assist ១

3

នៅ Real Madrid រក​បាន​នៅ​ប្រកួត​ដំបូង ធ្វើ​បាន ១ គ្រាប់

4

នៅ Juventus រក​បាន​នៅ​ប្រកួត​ទី ៤ ធ្វើ​បាន​ដល់​ទៅ ២ គ្រាប់

5

នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ រក​បាន​នៅ​ប្រកួត​ទី ៨ ធ្វើ​បាន ១ គ្រាប់

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក