Khabib ទម្លាយ​សារ​សម្ងាត់ ដែល​ខ្លួន​ជជែក​ជាមួយ Ronaldo ​ដូច​អ្វី​អ្នក​គាំទ្រ​ភាគច្រើន​គិត

តារា​ឆ្នើម​ UFC លោក Khabib Nurmagomedov ​គឺ​ជា​មិត្ត​ជិតស្និទ្ធ​របស់ Cristiano Ronaldo ហើយ​កន្លង​មក គេ​ធ្លាប់​និយាយ​ហើយ​ថា រឿង​ CR7 ចង់​ផ្ទេរ​មក Man Utd គឺ​គេ​បាន​ដឹង​មុន​តាំង​ពី​មុន​មួយ​ខែ​នៃ​ការ​ប្រកាស​មក​ម្ល៉េះ។

Maxresdefault

ដល់​តែ​ថ្ងៃ​នេះ Khabib ក៏​បាន​បន្ថែម​នៅ​សារ​ពិសេស ដែល​ខ្លួន​បាន​ជជែក​ជាមួយ​កីឡាករ​ព័រទុយហ្គាល់ ពាក់ព័ន្ធ​នឹង​ការ​មិន​ពេញ​ចិត្ត​អំពី​ការ​ប្រកួត​នៅ​លីគ​កំពូល​អ៊ីតាលី។ អតីត​ម្ចាស់​ជើង​ឯក UFC និយាយ​ប្រាប់ RT Sport MMA នៅ​សប្តាហ៍​នេះ​ថា៖ "ខ្ញុំ​តាម​ថា​មិន​ចង់​ទម្លាយ​ឆាត​សម្ងាត់​របស់​ពួក​យើង​ទេ តែ​ការ​ពិត​គឺ​គាត់​បាន​ប្រាប់​ខ្ញុំ ថា​គាត់​ធុញ​ទ្រាន់​ណាស់​នឹង​ការ​លេង​បាល់​នៅ​អ៊ីតាលី អ៊ីចឹង​ហើយ​ទើប​គាត់​ចង់​ផ្ទេរ​ទៅ​លីគ​អង់គ្លេស"។

អត្តពលិក​សញ្ជាតិ​រុស្ស៊ី​បន្ត៖ "ជា​ការ​ពិត​ ពេល​ខ្ញុំ​មើល​បាល់​អ៊ីតាលី​លេង​គឺ​បែប​ហ្នឹង​មែន ខ្ញុំ​មិន​មែន​ជា​អ្នក​គាំទ្រ​ធំ​នៅ​ទី​នោះ​ទេ​ តែ​បើ​បាល់​អង់គ្លេស​វិញ គឺ​ខ្ញុំ​មិន​ដែល​ប្តូរ​ប៉ុស្តិ៍​ឡើយ មិន​ថា​ក្រុម​ណា​លេង​ទេ គឺ​វា​តែងតែ​ជក់ចិត្ត​ជានិច្ច"។

Skysports Ronaldo United Manchester United_5497116

Kbbrn

បញ្ជាក់​ថា​ការ​លើក​ឡើង​នេះ គឺ​ដូច​ទៅ​នឹង​អ្វី​ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​យល់​ឃើញ​អ៊ីចឹង​ដែរ ដោយ​ថា​ដ្បិត​ក្រុម​នៅ​បាត​តារាង​ Premier League ប្រកួត​គ្នា ក៏​សម្រុក​ទៅ​មក​ល្អ​មើល​ដែរ​ តែ​បើ​ទៅ​មើល Juventus លេង ពេល​មាន Ronaldo ក៏​ពេល​ខ្លះ​សឹង​តែ​ធុញទ្រាន់​ម្តងម្កាល។ យ៉ាង​ណា​នេះ​គ្រាន់​ជា​ការ​យល់​ឃើញ​របស់​មតិ​មួយ​ចំនួន ដោយ​គ្រប់​យ៉ាង​គឺ​មាន​ការ​ចូលចិត្ត​ខុសៗ​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក