តារាឆ្នើមរបស់ក្លឹប Barcelona គឺ Sergio Aguero តាមថា គេមានឱកាសទទួលបានអាវលេខ ១០ មុនគេបង្អស់ ក្រោយពេល Lionel Messi ចាកចេញទៅ តែចុងក្រោយសាមីខ្លួនគេបដិសេធ ហើយក្លឹបក៏សម្រេចទម្លាក់មកឲ្យ Ansu Fati ដែលជាយុវជនវ័យទើបតែ ១៨ ឆ្នាំ។
Aguero ដែលជាមិត្តរួមជម្រើសជាតិរបស់ Messi នៅអាហ្សង់ទីន បានពន្យល់អំពីមូលហេតុនៃការបដិសេធមិនព្រមស្នងបន្តនៅអាវលេខ ១០ ពីខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំបែបនេះថា៖ "រឿងជុំវិញការបដិសេធមិនពាក់អាវលេខ ១០ នៅ Barcelona? មិនមែនថាខ្ញុំមិនចង់នោះទេ ខ្ញុំក៏ចង់បានដែរ តែវាបង្ហាញពីការមិនគោរពដល់ Messi"។
ចម្លើយយ៉ាងខ្លី មានន័យថា Aguero ចង់បង្ហាញភាពស្មោះត្រង់និងការគោរពដល់ Messi ដែលជាមិត្តរួមជម្រើសជាតិខ្លួនរាប់ឆ្នាំមកហើយ។ នេះដូចគ្នាទៅនឹង Messi ដែរពេលផ្ទេរទៅ PSG ខាងកីឡាករ Neymar ក៏ព្រមប្រគល់អាវលេខ ១០ ឲ្យ តែសាមីខ្លួន M10 ផ្ទាល់បែរបដិសេធ ហើយសម្រេចជ្រើសយកអាវលេខ ៣០ មកប្រើប្រាស់វិញ។
គួររំឭកថា អតីតខ្សែប្រយុទ្ធរបស់ក្លឹប Man City បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួស ដោយគេទំនងជានឹងវិលមកជួយក្លឹប Barcelona នៅខែតុលាខាងមុខបាន ដែលដល់ពេលត្រូវប៉ះជំនួបសំខាន់ៗល្មម តួយ៉ាងគឺការប៉ះ Atletico Madrid, Valencia និង Real Madrid៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក