PSG នឹង​ត្រូវ​លេង​ជាមួយក្លិប​ Clermont Foot ដោយ​គ្មានវត្តមានកីឡាករបីរូបនេះ

PSG នឹងវិលត្រឡប់មករកការប្រកួតលីគកំពូលបារាំង Ligue 1 វិញនៅថ្ងៃទី ១១ ខែកញ្ញាក្នុងការប្រកួតទល់នឹងក្រុម  Clermont Foot

1faa9eb2 7693 4ec1 Bc4e 4e0dfced0a7e

ទោះយ៉ាងណាក៏ដោយក្រុមមានមូលដ្ឋាន​ក្នុងទីក្រុងប៉ារីសអាចនឹងត្រូវធ្វើការប្រកួតដោយគ្មានខ្សែប្រយុទ្ធកំពូលទាំងបីដូចជា Lionel Messi, Kylian Mbappe និង Neymar ។

1216

Mbappe នៅមិនទាន់ជាសះស្បើយពីរបួសកំភួនជើងដែលគាត់បានរងរបួសក្នុងកាតព្វកិច្ចអន្តរជាតិឱ្យ​ជម្រើស​ជាតិ​បារាំង។ ចំពោះ Neymar និង Messi តារាឆ្នើមទាំងពីរនាក់មិនមានរបួសទេ ប៉ុន្តែពួកគេនឹងត្រូវបង្ហាញខ្លួនឱ្យក្រុមជម្រើស​ជាតិរៀងៗខ្លួនគឺប្រេស៊ីល និងអាហ្សង់ទីនក្នុងការប្រកួតជម្រុះ World Cup នៅថ្ងៃព្រហស្បតិ៍​។

Messi Neymar PSG AP_571_855

ការប្រកួតជាមួយ Clermont Foot នៅ​សល់រយៈពេលពីរថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍។ ហេតុដូច្នេះហើយវាមិនអាចទៅរួចទេ! ដែលអាចឱ្យពួកគេហោះហើរពីអាមេរិកខាងត្បូងដើម្បីចូលរួមក្នុងប្រកួតនេះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: