ប្រធានក្លិប Barcelona រិះគន់ក្លិប PSG ថា​​ទិញ​កីឡាករ​ម្ដង​ណាក៏​រំលោភលើ financial fair play ដែរ!

ប្រធានក្លឹប Barcelona លោក Joan Laporta បានចូលរួមរិះគន់ក្លិប​អ្នកមានបារាំង PSG ចំពោះការចំណាយលុយផ្ទាល់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករ។

Untitled 1

ថ្លែងទៅកាន់ទូរទស្សន៍ Onze TV3 កាលពីយប់ថ្ងៃចន្ទ Laporta បាននិយាយថា៖“ PSG បានរំលោភច្បាប់ទាំងអស់ ពិសេស​ការ​ចំណាយហិរញ្ញវត្ថុដោយយុត្តិធម៌លើការ​ទិញកីឡាករ” ។

1440x810_cmsv2_882fc1b7 7e0a 515d 975e 642793414295 5991988

Laporta ក៏បានបញ្ជាក់ផងដែរថា PSG បានព្យាយាមចុះហត្ថលេខាជាមួយ Neymar នៅក្នុងខែមីនានេះបន្ថែម​ទៀត។

"បាទយើងបានព្យាយាមចុះហត្ថលេខាជាមួយ Neymar ជាថ្មីម្តងទៀត! គាត់បានទាក់ទងមកយើងហើយចង់មកទី​នេះ" ។

"ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ ហើយ​ព្យាយាម​រាំងខ្ទប់​មិនឱ្យ​ Neymar មក​វិញ​ហើយ​គ្រោង​បន្ត​កុងត្រាបន្ថែម​ទៀត"

Lionel Messi Nasser Al Khelaifi Herbert Hainer_1otmoer03jcf1gd7yqpzb89kl

មិនយូរប៉ុន្មានប្រធានក្លឹប Bayern Munich លោក Herbert Hainer ក៏បានរិះគន់ PSG ចំពោះវិការ​ចំណាយលុយដ៏​ច្រើន​លើ​ការ​ផ្ទេរកីឡាករបស់ក្លិប​មហាសេដ្ឋីប្រេង​នៅបារាំង​មួយ​នេះផងដែរ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: