Ederson ថា​បើ​ក្រៅ​ពី​អ្នកចាំទី ខ្លួន​សុំ​ចូល​ជំនួស​តំណែង​កីឡាករ​កំពូល​រូប​នេះ

Ederson បាន​ឈរ​ជើង​ជា​អ្នកចាំទី​ឲ្យ​ក្លឹប​មេឃ​ខៀវ Man City ចាប់​តាំង​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៧ ហើយ​គិត​មក​ទល់​ពេល​នេះ រាប់​បាន​ជា​កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍​មួយ​រូប ជា​ពិសេស​ការ​ប្រជែង​ពាន​រង្វាន់​ក្នុង​លីគ Premier League។

Afp_en_0d319cdf640ccfbaf4249a2bf93de32387eeba50

_methode_times_prod_web_bin_f425f826 01dc 11ec 8fe4 Ebc2f9f03d76

បុរស​សញ្ជាតិ​ប្រេស៊ីល ដែល​បាន​ឈ្នះ​ពាន​ស្រោម​ដៃ​មាស​កាល​ពី​រដូវ​កលា​មុន ថ្មីៗ​នេះ​គេ​បាន​និយាយ​ថា បើ​ឲ្យ​ឡើង​ទៅ​លេង​ខាង​ក្រៅ ក្រៅ​ពី​ប្រអប់​អ្នកចាំទី គេ​មិន​ប្រាថ្នា​តំណែង​ប្រយុទ្ធ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​សុំ​តំណែង​បម្រើ ជំនួស​កីឡាករ​សំខាន់​របស់ City។

ប្រាប់ CityTV អ្នកចាំទី​វ័យ ២៨ ឆ្នាំ​និយាយ៖ "ប្រសិន​ឲ្យ​ខ្ញុំ​លេង​ក្រៅ​ប្រអប់​ទី ខ្ញុំ​មិន​សុំ​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​ទេ ដោយ​ខ្ញុំ​សុំ​យក​តំណែង​បម្រើ គឺ​កន្លែង​របស់ Kevin [De Bruyne] វិញ"។

Ederson Man City 2019 20_18r7axpqcmt0m11g7ssb59cojq

លោក​បន្ត៖ "បើ​ឲ្យ​ខ្ញុំ​រើស ឬ​គេ​សុំ​ឲ្យ​ខ្ញុំ​ឡើង​ទៅ​ក្រៅ​ប្រអប់​លេង ខ្ញុំ​នឹង​និយាយ​ថា ដក De Bruyne ចេញ​ទៅ​ ហើយ​ដាក់​ខ្ញុំ​ចូល​វិញ ដោយ​នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ​អ្វី​ទាំង​អស់ ជុំវិញ​ការ​ផ្លាស់ប្តូរ​នេះ"។

បញ្ជាក់​ថា​ នេះ​គ្រាន់​តែ​ជា​ការ​ផ្តល់​បទសម្ភាសន៍​បែប​លេង​សើច​ប៉ុណ្ណោះ ពោល​គេ​មិន​ទៅ​មាន​ភាព​ល្អក់កករ​អ្វី​ជាមួយ​កីឡាករ​បែលហ្សិក​ឡើយ។ ប្រកួត​បន្ទាប់​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola គឺ​ត្រូវ​ជួប​ក្រុម​ស្ករគ្រាប់​ខៀវ Everton នៅ​វេលា​ម៉ោង ០៩:០០ នាទី​យប់​ ​ថ្ងៃ​ទី ២១ ​វិច្ឆិកា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក