បើសួរថាតើកីឡាកររូបណាទៅ ដែលរកបានគ្រាប់បាល់ឲ្យជម្រើសជាតិច្រើនបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់? ហាភ្លែតអ្នកគាំទ្រឆ្លើយទាំងមិនស្ទាក់ស្ទើរ គឺ Cristiano Ronaldo។
ចម្លើយនេះមិនខុសទេ ប៉ុន្តែបើសួរទៅក្នុងកំណត់ត្រាមួយផ្សេងទៀត ថាតើគិតត្រឹម ១០០ ប្រកួតដំបូងការលេងឲ្យជម្រើសជាតិ កីឡាករណារកបានគ្រាប់បាល់ច្រើនបំផុត? ចម្លើយ Ronaldo គឺស្ថិតនៅលេខរៀងទី ៧ ឯណោះ។
ដោយឡែក Ronaldo មានស្ថិតិទាបជាង Lukaku ទៅទៀត បើរាប់ ១០០ ប្រកួតដំបូង ខណៈដែលកីឡាករបែលហ្សិកទើបតែធ្វើបានគ្រាប់បាល់ទី ៦៧ កាលពីពេលប៉ះសាធារណរដ្ឋឆេក។ ខាងក្រោម ក្នុងស្រុកកីឡា បង្ហាញពីបញ្ជីកីឡាករទាំង ៧ រកបានគ្រាប់បាល់ឲ្យជម្រើសជាតិច្រើនបំផុត គិតត្រឹមប្រកួតទី ១០០៖
៧) Cristiano Ronaldo ក្រុមព័រទុយហ្គាល់ រកបាន ៣៧ គ្រាប់
៦) Lionel Messi ក្រុមអាហ្សង់ទីន រកបាន ៤៦ គ្រាប់
៥) Zlatan Ibrahimovich ក្រុមស៊ុយអែត រកបាន ៥០ គ្រាប់
៤) Robert Lewandowski ក្រុមប៉ូឡូញ រកបាន ៥៥ គ្រាប់
៣) Neymar ក្រុមប្រេស៊ីល រកបាន ៦១ គ្រាប់
២) Romelu Lukaku ក្រុមបែលហ្សិក រកបាន ៦៧ គ្រាប់
១) Ali Daei ក្រុមអ៊ីរ៉ង់ រកបាន ៧៦ គ្រាប់
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក