អ្នកចាំទី​មួយ​រូប​ថា Ronaldo ដំបូង​ព្រម​ដោះដូរ​អាវ ដល់​តែ​ស៊ុត​ប៉េណាល់ទី​អត់​ចូល ខឹង​លែង​ព្រម​វិញ

អតីត​អ្នកចាំទី​នៅ​ក្របខ័ណ្ឌ Serie A បាន​ទម្លាយ​ពី​រឿងរ៉ាវ​ដែល Cristiano Ronaldo ​មិន​ព្រម​ដោះដូរ​អាវ​ជាមួយ​ខ្លួន​ ទាំង​ដែល​ដំបូង​បាន​និយាយ​គ្នា​រួច​ហើយ​នោះ​ថា ព្រម​ដោះដូរ​ក្រោយ​ចប់​ការ​ប្រកួត។

Stefano Sorrentino

CR7 Keeper Sub 1

នោះ​គឺ​អ្នកចាំទី​ធ្លាប់​លេង​ឲ្យ​ក្លឹប Chievo នៅ​ឯ​លីគ​កំពូល​អ៊ីតាលី គឺ​កីឡាករ Stefano Sorrentino ​ដែល​បច្ចុប្បន្ន​លោក​មាន​វ័យ ៤២ ឆ្នាំ និង​កំពុង​ឈរ​ទំនេរ​ជើង តែ​មិន​ទាន់​ប្រកាស​ចូល​និវត្ត​នៅ​ឡើយ។ អ្នកចាំទី Stefano ធ្លាប់​បាន​ប្រកួត​តតាំង​ Ronaldo នៅ​រដូវ​កាល​ដំបូង​ដែល​លោក​ផ្ទេរ​មក​ដល់ Juve​ ពោល​គឺ​នៅ​ឆ្នាំ ២០១៩។

ប្រកួត​នោះ​ដ្បិត​អី Juventus យក​ឈ្នះ ៣-០ តែ CR7 បាន​ខកខាន​ការ​ស៊ុត​បាល់​ប៉េណាល់ទី ក្រោយ​ពី​សង្រ្គោះ​បាន​ដោយ​អ្នកចាំទី​ខាង​លើ​នៅ​នាទី ៥២។ និយាយ​ប្រាប់ Sky Sports Italia កាល​ពី​ពេល​កន្លង​ទៅ Stefano ថា៖ "ដើម​ឡើយ​យើង​បាន​ព្រមព្រៀង​ដោះដូរ​អាវ​គ្នា​ហើយ តែ​ក្រោយ​គេ​ខកខាន​ការ​ស៊ុត​បាល់​ប៉េណាល់ទី គេ​បាន​ខឹងសម្បា​ជា​ខ្លាំង"។

15482539700627

26688354 0 Image A 31_1585761424889

លោក​បន្ត៖ "ព្រោះ​តាំង​ពី​មក​លេង​នៅ​អ៊ីតាលី លើក​ទី​មួយ​ហើយ​ដែល​គេ​ស៊ុត​មិន​ចូល​កាល​នោះ លុះ​ទៅ​ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់ គេ​បាន​ព្រម​ចាប់​ដៃ​ខ្ញុំ ហើយ​និយាយ​អបអរ​ខ្ញុំ ជាមួយ​នឹង​ទឹក​មុខ​មិន​ល្អ​ ហើយ​គេ​ក៏​មិន​បាន​ប្រគល់​អាវ​មក​ឲ្យ​ខ្ញុំ​ដែរ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក