ដ្បិតបើបច្ចុប្បន្ន Sergio Aguero កំពុងឈរជើងឲ្យក្លឹប FC Barcelona តែមើលទៅគេហាក់មិនជារីករាយខ្លាំងនោះទេ ដោយប្រហែលជាការមកដល់សារនេះ ខកខានមិនបានលេងជាមួយមិត្តរួមជម្រើសជាតិ Lionel Messi ផង។
ថ្មីៗនេះ Aguero បានលើកឡើងនៅចំណុចខ្វះខាត ២ ទី ១) គឺចរាចរណ៍ក្នុងទីក្រុង Barcelona ដែលថាហាក់មានភាពស្មុគស្មាញខ្លាំងសម្រាប់លោកក្នុងការបើកបរ ហើយទី ២) ទើបលើកឡើងចុងក្រោយនេះ គឺពាក់ព័ន្ធនឹងទម្លាប់នៃការហ្វឹកហាត់របស់ក្លឹប Barcelona។
បុរសវ័យ ៣៣ ឆ្នាំដែលពេលនេះកំពុងសម្រាកព្យាបាលរបួស បាននិយាយថា៖ "កាលនៅ Man City យើងធ្លាប់តែមកដល់ទីលានហ្វឹកហាត់មុន យ៉ាងហោចណាស់ក៏ ១ ម៉ោងកន្លះដែរ តែនៅទីនេះ គឺមុនតែ ៣០ នាទីប៉ុណ្ណោះ"។
លោកសង្កត់ធ្ងន់៖ "ខ្ញុំសង្កេតឃើញ ពេលខ្ញុំមកដល់មុន ១ ម៉ោង ថារកចង់ទៅហាត់ប្រាណក្នុង Gym ឬធ្វើអ្វីផ្សេងទៀត គឺខុសគ្នាស្រឡះបើធៀបនឹងកាលនៅ City ព្រោះនៅទីនេះកុំថាឡើយភ្លើងក៏មិនទាន់បើកផង"។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធចំណូលថ្មីខាងលើ ទំនងជានឹងត្រលប់មកចូលរួមការប្រកួតឲ្យ Barcelona នៅខែតុលាខាងមុខ ដូច្នេះមានន័យថា គេអាចខកខានការប្រកួតមួយចំនួននៅខែកញ្ញា រួមបញ្ចូលទាំងនៅ UCL តែខែក្រោយគឺមកវិញហើយ ខណៈការប្រកួតធំៗ នឹងមានដូចជាជំនួបប៉ះ Atletico Madrid, Valencia និង Real Madrid៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក