Cristiano Ronaldo ត្រៀមនឹងបង្ហាញវត្តមានជាលើកដំបូងនៅឯកីឡដ្ឋាន Old Trafford នាមជាកីឡាកររបស់ក្លឹប Man Utd ជាលើកទី ២ នៅការប្រកួតទល់ក្លឹប Newcastle United នាថ្ងៃទី ១១ សីហាចុងសប្តាហ៍ខាងមុខ។
ពាក់ព័ន្ធនឹងការរំលេចវត្តមានសារនេះ ក៏ទំនងជាមានក្រុមគ្រួសាររបស់លោកទៅចូលរួមផងដែរ ហើយជុំវិញសមាជិកគ្រួសារដែលជាអ្នកគាំទ្រដ៏សំខាន់ សម្រាប់ Cristiano Ronaldo ធ្លាប់បាននិយាយកាលពីពេលកន្លងទៅ ជាមួយម្តាយបង្កើតរបស់លោកគឺអ្នកស្រី Dolores Aveiro បើត្រឹមមើលការប្រកួតធម្មតា លោកអនុញ្ញាត តែបើការប្រកួតធំ គឺដាច់ខាតមិនឲ្យទៅចូលរួមនោះទេ ក៏ដោយសារលោកស្រីទទួលរងការប៉ះទង្គិចអារម្មណ៍ខ្លាំងពេក ពេលឃើញលទ្ធផលកើតឡើងលើទីលានសម្រាប់កូនប្រុសខ្លួន រហូតដល់ថ្នាក់ធ្លាប់ដួលសន្លប់ថែមទៀតផង។
នៅកិច្ចសម្ភាសន៍ជាមួយ DailyMail តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់និយាយ៖ "គាត់ [ម្តាយបង្កើតរបស់ Ronaldo] នឹងមិនអនុញ្ញាតឲ្យទៅទស្សនាការប្រកួតធំៗទេ ខ្ញុំនិយាយរួចហើយថា ស្តាប់ណាខ្ញុំអត់ឪពុកទេ អ៊ីចឹងខ្ញុំមិនចង់បាត់បង់ម្តាយម្នាក់ទៀតឡើយ អ៊ីចឹងចាប់ពីវគ្គ ៨ ក្រុម ៤ ក្រុម ឬវគ្គផ្តាច់ព្រ័ត្រ គឺមិនឲ្យគាត់ទៅទស្សនាដោយផ្ទាល់ឡើយ"។
លោកបន្ត៖ "គាត់ស្លុតអារម្មណ៍ខ្លាំងពេក ខ្ញុំមិនដឹងថាហេតុអ្វីទេ ហើយមាន ២ លើកនោះគាត់ធ្លាប់ដួលសន្លប់នៅកីឡដ្ឋានថែមទៀត គាត់មើលទៅពិតជាខ្សោយ ព្រោះអីគាត់ធ្លាប់ខិតខំខ្លាំងណាស់ដើម្បីចិញ្ចឹមកូន ជាពិសេសគឺខ្ញុំ ដែលជាកូនតូចជាងគេក្នុងគ្រួសារ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក