Lingard បង្ហើបពីមូលហេតុ អបអរគ្រាប់បាល់តាមស្តាយ៍របស់ Ronaldo ពេល​ស៊ុត​ចូលជម្រើស​ជាតិ Andorra

នៅពេលសួរអំពីមូលហេតុនៅពីក្រោយការធ្វើពិធីអបអររបស់តាម Cristiano Ronaldo បន្ទាប់ពីបានស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៨ ខ្សែបម្រើ Jesse Lingard បានប្រាប់ BeIN Sports គាត់​អបអរបែបនេះដើម្បី​ស្វាគមការត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធជម្រើស​ជាតិ​ព័រទុយហ្គាល់​។

England V Andorra 2022 FIFA World Cup Qualifier 7b1507f2e82e43b044eea075c05a25a7

“ ខ្ញុំ និង Mason (Mount) កំពុងគិតអំពីការអបអរគ្រាប់បាល់នៅសប្តាហ៍នេះ ហើយជាក់ស្តែងយើងបានលាយបញ្ចូល​គ្នានៃការអបអរសាទររបស់ខ្ញុំ ជាមួយ Cristiano ហើយខ្ញុំនឹងធ្វើវាប្រសិនបើខ្ញុំបានស៊ុតបញ្ចូលទី"។

Jesse Lingard England

“ វាជាអំណោយស្វាគមន៍តិចតួចសម្រាប់គាត់។ គាត់នឹង​ជួយដោះស្រាយបញ្ហារបស់​ពួក​យើង ហើយវត្តមានគាត់នឹងជួយក្រុមបាន​ច្រើន​និងខ្លាំងនៅរដូវកាលនេះ” ។

Lingard ត្រូវបានគេដឹងយ៉ាងច្បាស់ថាអាចលេងជាមួយ Cristiano នៅ United ហើយបំពេញក្តីស្រមៃពីកុមារភាពក្នុងការធ្វើដូច្នេះ។ គាត់ក៏ចាប់អារម្មណ៍ចំពោះអង់គ្លេសទល់នឹងអង់ដូរ៉ាដោយស៊ុតបញ្ចូលទី២គ្រាប់ និងបញ្ជូនបាល់មួយលើកផងដែរ!

Man United Star Jesse Lingard Explains Cristiano Ronaldo Tribute In

Ronaldo គួរចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមបិសាចក្រហមនៅចុងសប្តាហ៍នេះ ហើយត្រៀមខ្លួនដើម្បីបង្ហាញខ្លួនជាលើកទី ២ របស់គេទល់នឹងក្រុម Newcastle United នៅថ្ងៃសៅរ៍។

England V Andorra 2022 FIFA World Cup Qualifier 7b1507f2e82e43b044eea075c05a25a7

ប្រភព៖ BeINSports

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: