(វីដេអូ) Jesse Lingard លាយ​ស្ទាយ​អបអរ J-Lingz និង SUI របស់ Ronaldo មើល​ទៅ​អែម​ហួស

នៅ​ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស ទល់​អង់ដូរ៉ា​សម្រាប់​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ៥ កាល​ពី​យប់​មិញ ក្រុម​តោ​កំណាច​អង់គ្លេស​បាន​យក​ឈ្នះ នៅ​លទ្ធផល ៤-០ ហើយ​ក្នុង​នោះ​មាន​ចំណែក​គ្រាប់​បាល់​របស់​កីឡាករ​ Jesse Lingard ដល់​ទៅ ២ គ្រាប់ ខណៈ​ ២ គ្រាប់​ផ្សេង​ទៀត​ជា​របស់ Harry Kane និង Bakayo Saka។

0_XXXXXX

Jesselingard ___CTcw2yTjJi3___0 Scaled

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ទាក់ទិន​នឹង​ស្ទាយ​អបអរ​ក្រោយ​រក​បាន​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ​អង់គ្លេស Lingard ដែល​គេ​បាន​ច្របល់​ស្ទាយ​អបអរ​របស់​ខ្លួន​ដែល​ឲ្យ​ឈ្មោះ​ថា J-Lingz បញ្ចូល​គ្នា​ជាមួយ​នឹង​ស្ទាយ​ហក់​ទម្លុះ​ធរណី​ហៅ​ថា SUI របស់ Ronaldo មើល​ទៅ​វា​ស៊ី​គ្នា ពិត​ជា​ឡូយ​ខ្លាំង​ណាស់។

Cristiano Ronaldo Opens Up On His Famous Trademark ‘Siiiiuuu’ Celebration

ក្រោយ​ចប់​ការ​ប្រកួត​ Lingard ក៏​និយាយ​ដែរ​ថា ការ​ដែល​ខ្លួន​ធ្វើ​បែប​នោះ ព្រោះ​ដើម្បី​ជា​ការ​ស្វាគមន៍​ដល់ Ronaldo អំពី​ការ​ត្រលប់​មក Old Trafford ជា​លើក​ទី ២ សារ​នេះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=0hNGqZdicTA

គួរ​បញ្ជាក់​ថា អនាគត​របស់ Lingard កាល​ពី​ពេល​កន្លង​ទៅ ក៏​មាន​មន្ទិល​សង្ស័យ​ថា​អាច​ផ្ទេរ​ទៅ West Ham ដែរ តែ​ទំនង​ជា​ឥទ្ធិពល​របស់ Ronaldo គួប​ផ្សំ​នឹង​កត្តា​មួយ​ចំនួន​ទៀត​ផង ក៏​សម្រេច​ឲ្យ​គេ​បន្ត​នៅ​ Man Utd ដ្បិត​មិន​ច្បាស់​ថា​ខ្លួន​ឯង​អាច​ជាប់​ជម្រើស​ដំបូង​ឬ​អត់​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក