ក្លឹប PSG ជឿ​ថា​វត្តមាន Messi នៅ​តែ​មាន​ប្រៀប​ជាង Ronaldo លើ​រឿង​នេះ

ក្លឹប​បារាំង Paris Saint-Germain បាន​ចុះ​ហត្ថលេខា​យក Lionel Messi នៅ​រដូវ​ក្តៅ​តែ​មួយ ដែល Man Utd យក​បាន​សារ​ជា​ថ្មី​នៅ​វត្តមាន​តារា​ឆ្នើម Cristiano Ronaldo។ ការ​ផ្ទេរ​របស់​អ្នក​ទាំង​ពីរ ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​មាន​ការ​ក្រឡាប់ចាក់​ជា​ខ្លាំង ព្រោះ​មិន​មាន​នរណា​នឹក​គិត​ថា​វា​អាច​កើត​ឡើង​ភ្លាមៗ​បែប​នេះ​ទេ។

GettyImages 1234973413 7c04

GettyImages 1235010418 F7e5

ដំបូង​នៅ​ថ្ងៃ​ទី ១០ ​កក្កដា Messi បាន​ប្រកាស​ចាកចេញ​ពី Barcelona ហើយ​ផ្ទេរ​មក​កាន់​ក្លឹប PSG ហើយ​មក​ដល់​ថ្ងៃ​ទី ២៧ ​សីហា Ronaldo ក៏​បាន​ព្រមព្រៀង​ការ​ផ្ទេរ​មក United ដ្បិត​បើ​កន្លង​មក​មាន​ដំណឹង​ថា​ចង់​ផ្ទេរ​ទៅ Man City។

យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​ពី The Athletic បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប PSG នៅ​តែ​ជឿជាក់​ថា ការ​ផ្ទេរ​ Messi មក​សារ​នេះ ជា​រឿង​ដែល​គេ​លើក​មក​ជជែក​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត លើ​បណ្តាញ​សង្គម Twitter។ ប្រភព​បាន​ឲ្យ​ដឹង​ថា PSG ក៏​បាន​ស្ទាបស្ទង់​នៅ​សន្ទុះ​អ្នក​គាំទ្រ​ជា​រួម ដោយ​បាន​និយាយ​អំពី​ការ​ផ្ទេរ Messi តាំង​ពី​ការ​ប្រើ​ជា​ភាសា​ចិន ជប៉ុន កូរ៉េ រុស្ស៊ី អារ៉ាប់ និង​ភាសា​ជា​ច្រើន​ទៀត​ដែល​ប្រើប្រាស់​អក្សរ​ឡាតាំង ហើយ​ក្នុង​រយៈ​ពេល ៧ ​ថ្ងៃ​ដំបូង​នៃ​ការ​មក​ដល់​របស់ Messi គឺ​មាន​គេ​លើក​មក​និយាយ​ច្រើន​ជាង​ការ​មក​ដល់​របស់ Ronaldo។

Hghg

បញ្ជាក់​ថា​ នេះ​យើង​មិន​ដឹង​ថា​បែប​ណា​ទេ គ្រាន់​តែ​ជា​អំណះអំណាង​ចេញ​ពី​ប្រភព​មួយ​តែ​ប៉ុណ្ណោះ ពោល​យើង​ពុំ​មាន​ទិន្នន័យ​ច្បាស់លាស់​លើក​មក​បង្ហាញ​ឡើយ។ ស្រប​ពេល​ដែល United ឯ​ណោះ ​មាន​តែ​របាយការណ៍​លក់​អាវ​ ដែល​តួ​លេខ​លក់​គឺ​បំបែក​កំណត់ត្រា​ទាំង​នៅ​ក្លឹប​និង​ក្របខ័ណ្ឌ Premier League ហើយ​អាច​បង្កើត​ចំណូល​រាប់លាន​ត្រឹម​រយៈ​ពេល​តែ​ ១២ ម៉ោង​ដំបូង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក