កន្លងមកមានរបាយការណ៍ថា សន្ទុះអ្នកគាំទ្រលើកមកនិយាយអំពីការផ្ទេរ Messi ទៅ PSG គឺមានទំហំធំជាង ការលើកឡើងអំពីដំណឹងនៃការផ្ទេរ Ronaldo មក Man Utd។ ដោយឡែកអត្ថបទនេះ យើងក៏ទទួលបានពីប្រភពមួយផ្សេងទៀត ដែលនិយាយអំពីការលក់អាវវិញម្តង។
សារនេះគឺ Ronaldo ជាអ្នកមានប្រៀបជាង ដោយតាមដំណឹងត្រឹមតែរយៈពេល ១២ ម៉ោងដំបូង ប្រាក់ទទួលបានពីការលក់អាវមានឈ្មោះ Ronaldo ឡើងដល់ ៣២,៥ លានផោន ឬខ្ទង់ ៤៥ លានដុល្លារអាមេរិក។
ការលក់តាម Online របស់គេហទំព័រធំៗ ជាដៃគូសហការរបស់ក្លឹប Man Utd បានបំបែកំណត់ត្រាការលក់មិនគួរឲ្យជឿ ដូចគ្នាទៅនឹងគេហទំព័រ Fanatics របស់អាមេរិក ក៏មានតួលេខថ្មីដែរ ពោលនាំមុខទាំងតួលេខចាស់កាលលក់អាវកីឡាករបាល់ឱប Tom Brady ទៅទៀត។
ប្រភពពីគេហទំព័រខាងលើបានឲ្យដឹងថា ឥទ្ធិពលរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ គឺបាននាំមុខនៅតួលេខលក់អាវរបស់ Lionel Messi ក្រោយការផ្ទេរទៅក្លឹប PSG និងតារាបាល់បោះ Tom Brady ក្រោយការផ្ទេរទៅក្លឹប Tampa Bay Buccaneers បានហើយ។ យ៉ាងណាសូមបញ្ជាក់ជាថ្មីថា ឃើញបានលុយទាំងលានៗ តែមិនមែនជាចំណូលចូលក្លឹបបិសាចក្រហមទាំងអស់ទេ ពោលខាងក្លឹបចែកបានតែ ៧ ភាគរយប៉ុណ្ណោះ/អាវ សល់ប៉ុន្មានគឺប្រគល់ទៅក្រុមហ៊ុនផ្គត់ផ្គង់ Adidas ទាំងស្រុង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក