ទោះ​ស្មើ​ស្វីស តែ​ជម្រើស​ជាតិ​អ៊ីតាលី បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ​របស់​ប្រេស៊ីល/អេស្ប៉ាញ

សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ៥ កាល​ពី​យប់​មិញ ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី បាន​ទទួល​លទ្ធផល​ត្រឹម​ស្មើ ០-០ ទល់​ក្រុម​ជម្រើស​ជាតិ​ស្វីស។ នេះ​ដ្បិត​បើ​របូត​មិន​អាច​យក​បាន ៣ ពិន្ទុ ប៉ុន្តែ​សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Roberto Mancini គឺ​អាច​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។

Ytyt

Btitaly20210905

នោះ​គឺ​ជា​ការ​ប្រកួត​លើក​ទី ៣៦ ហើយ​របស់​ជម្រើស​ជាតិ​អ៊ីតាលី ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់ ពោល​ទទួល​បាន​តែ​លទ្ធផល​ឈ្នះ និង​ស្មើ។ អ៊ីតាលី​ចាប់ផ្តើម​ការ​បង្កើត​កំណត់ត្រា​ខ្នាត​យក្ស​នេះ​នៅ​ចុង​ឆ្នាំ ២០១៨ ​មក​ទល់​បច្ចុប្បន្ន ហើយ​កន្លង​មក​មាន​តែ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​ធ្វើ​បាន ៣៥ ប្រកួត (ឆ្នាំ ១៩៩៣-១៩៩៦) ហើយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ដែល​ធ្វើ​បាន ៣៥ ប្រកួត (ឆ្នាំ ២០០៧-២០០៩)។

ដរាប​ណា​ពួក​គេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់ គឺ​អ៊ីតាលី​នៅ​តែ​មាន​ឱកាស​ជានិច្ច​ក្នុង​ការ​បន្ត​កំណត់ត្រា​មួយ​នេះ ប៉ុន្តែ​តាម​ការ​សង្កេត​មើល​ក្រោយ​ពី​ចប់ Euro 2020 ដែល​ពួក​គេ​លើក​ពាន​រួច គឺ​ទម្រង់​លេង​ហាក់​មាន​ការ​ធ្លាក់​ចុះ ពោល​មិន​សូវ​ធ្វើ​បាន​ល្អ​ខ្លាំង​ឡើយ។ ប្រកួត​បន្ទាប់​អ៊ីតាលី​ត្រូវ​ប៉ះ​លីទុយអានី មុន​ទៅ​ជួប​អេស្ប៉ាញ​ដែល​ជា​ក្រុម​ខ្លាំង​នៅ​ថ្ងៃ​ទី ៧ ​តុលា។

10 Things About Roberto Mancini Feature Image

រំឭក​ថា​កំណត់ត្រា​នេះ គួរ​តែ​អរគុណ​ដល់​លោក Roberto Mancini ជា​ពិសេស ព្រោះ​លោក​ដឹកនាំ ៤១ ប្រកួត ក្រុម​អ៊ីតាលី​ស្គាល់​ពាក្យ​ថា ចាញ់ តែ​ ២ លើក​គត់ ដោយ​សល់​ប៉ុន្មាន​គឺ​ឈ្នះ ៣០ និង​ស្មើ ៩ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក