Gerard Pique រកបាន ៥១ គ្រាប់សម្រាប់ក្រុម Barcelona ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺគ្មានកីឡាកររបស់ក្លឹប Barcelona ណាម្នាក់ ដែលអាចរកគ្រាប់បាល់បានច្រើនជាងខ្សែការពារកណ្តាលវ័យ ៣៤ ឆ្នាំរូបនេះឡើយ។
នេះបង្ហាញថាក្រុម FC Barcelona បានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នករកគ្រាប់បាល់បានច្រើននៅក្លឹប បន្ទាប់ពី Lionel Messi បានចាកចេញទៅ PSG នៅខែសីហា។ សំណួរសួរថា តើបច្ចុប្បន្នគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Barca ស៊ុតបញ្ចូលទីឱ្យក្លឹបបានប៉ុន្មាន?
Ousmane Dembele គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី២បន្ទាប់ពី Pique ដោយរកបាន ៣០ គ្រាប់។ កីឡាករសញ្ជាតិបារាំងរូបនេះតាមពីក្រោយដោយ Coutinho ដែលរកបាន ២៣ គ្រាប់ឱ្យក្លឹប។ Griezmann អាចនឹងក្លាយជាអ្នកនាំមុខគេក្នុិងការស៊ុតបញ្ចូលទី ខណៈដែលគាត់បានស៊ុតបាល់បញ្ចូលទី ៣៥ គ្រាប់ឱ្យ Barca ប៉ុន្តែពេលនេះគាត់ចាកចេញទៅ Atletico Madrid វិញបាត់ទៅហើយ។
បញ្ជាក់៖ កីឡាករផ្សេងៗដែលលេង FC Barcelona បច្ចុប្បន្នគ្មាននរណាស៊ុតបានច្រើនជាងប្ដីរបស់តារាចម្រៀងលំដាប់ពិភពលោក Shakira នេះឡើយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក