ការប្រកួតរបស់ក្រុម Man United ជាមួយក្រុម Newcastle United នឹងមិនត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅចក្រភពអង់គ្លេសនោះទេ ដែលនេះមានន័យថាអ្នកគាំទ្រជាច្រើនអាចខកខានការបង្ហាញខ្លួនលើកទី ២ របស់កីឡាករ Cristiano Ronaldo ក្នុងការចូលលេងលើកដំបូងបំផុតបន្ទាប់ពីចុះកុងត្រាសារជាថ្មី។
ហេតុផលសាមញ្ញនៅពីក្រោយនេះគឺច្បាប់ដាច់ភ្លើងម៉ោង ៣ រសៀល ឬជាភាសារអង់គ្លេសថា (3 PM blackout rule) ដែលត្រូវបានគោរពតាមសាសនាបាល់ទាត់អង់គ្លេសជាយូរមកហើយ។
ច្បាប់ដាច់ភ្លើង (3 PM blackout rule) មានដើមកំណើតនៅទសវត្សឆ្នាំ ១៩៦០ បន្ទាប់ពីប្រធានក្លឹប Burnley លោក Bob Lord បានអះអាងថាការមានការប្រកួតម៉ោង ៣ រសៀលនៅលើកញ្ចក់ទូរទស្សន៍នឹងជះឥទ្ធិពលអវិជ្ជមានដល់កម្រិតនៃការប្រកួតលីកតូចៗឬលីគកម្រិតទាប និងលីគពាក់កណ្ដាអាជីព។ ជាលទ្ធផល! ការធ្វើបែបនេះដើម្បីឱ្យមានអ្នកចូលរួមក្នុងការប្រកួតលីកកម្រិតទាបក្នុងរយៈពេល ៥ ទសវត្សចុងក្រោយនេះ មិនឱ្យបាត់បង់។
មិនមានការប្រកួតក្របខ័ណ្ឌ Premier League, FA Cup ឬការប្រកួតបាល់ទាត់លីគដែលនឹងចាប់ផ្តើមនៅម៉ោង ៣ រសៀលនៅចក្រភពអង់គ្លេសត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ឡើយ។ ទោះយ៉ាងណា! ការផ្សាយតាមវិទ្យុ ឬតាមអ៊ិនធឺណែតត្រូវបានអនុញ្ញាត ដេលជាមធ្យោបាយមួយដើម្បីជួយអ្នកគាំទ្រតាមដានព្រឹត្តិការណ៍នៃការប្រកួត។
ចៃដន្យ! ចក្រភពអង់គ្លេសនៅតែជាប្រទេសតែមួយគត់ ដែលច្បាប់ដាច់ភ្លើងនេះ (3 PM blackout rule) នៅតែត្រូវបានគេសង្កេតឃើញអនុវត្តន៍រហូតមកដល់សព្វថ្ងៃ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក