Lukaku ថា​៖” កុំយកខ្ញុំទៅ​ប្រៀបធៀបជាមួយ Ronaldo អី! វាគ្មានប្រយោជន៍ទេ”

ខ្សែប្រយុទ្ធរបស់​ក្លិប Chelsea កីឡាករ Romelu Lukaku បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយនេះថា៖“ កុំប្រៀបធៀបខ្ញុំទៅនឹង Cristiano Ronaldo អីចឹងឡើយ” ។

0_GettyImages 1233690371

ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិកបន្ត​ទៀតថា៖ “ Cristiano Ronaldo គឺសម្រាប់ខ្ញុំនៅក្នុងកីឡាករល្អបំផុតទាំងបីនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំនឹងមិនដាក់ចំណាត់ថ្នាក់គាត់ពីលេខ ១ ដល់លេខ ៣ ទេ ប៉ុន្តែគាត់នៅទីនោះរួច​ទៅ​ហើយ។ សម្រាប់អ្វីដែលនៅសល់ ការប្រៀបធៀបស្ថិតិនិងអ្វីៗទាំងអស់វាគ្មានប្រយោជន៍ទេ”។

1294942074 1305359793

Ronaldo និង Lukaku គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A កាលពីរដូវកាលមុនដោយរកបាន ២៩ គ្រាប់និង ខណៈដែល Lukaku រក​បាន ២៤ គ្រាប់រៀងៗខ្លួន។

វីរបុរសសញ្ជាតិព័រទុយហ្កាល់ទើបតែបានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ជាថ្មីម្តងទៀត ខណៈការ​ប្រកួត​ប្រជែង​រក​គ្រាប់​បាល់រវាង​អ្នក​ទាំងពីរ​ត្រូវចាប់​ផ្ដើម​សារជាថ្មីម្ដង​ទៀត។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: