ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Mohamed Salah ត្រូវបានគេរាយការណ៍ថា ចង់ពិភាក្សាអំពីការបន្តកុងត្រាថ្មីបន្ថែមទៀតហើយ ខណៈដែលសុពលភាពកុងត្រាចាស់ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣។
បុរសវ័យ ២៩ ឆ្នាំ តាំងពីចាយពេលនៅហង្សកាលពីខែកក្កដា ឆ្នាំ ២០១៧ គេបង្ហាញខ្លួនសរុប ២០៦ ប្រកួត រកបាន ១២៧ គ្រាប់និង Assist ៤៩ លើក ជាចំណែកសំខាន់ជួយក្រុមដឹកនាំដោយលោក Jurgen Klopp លើកពាន Premier League និង Champions League។
យ៉ាងណាបើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែប្រយុទ្ធអេហ្សីបបានជូណដំណឹងទៅកាន់ក្លឹបថ្នាក់លើក្លឹបហើយ អំពីការចង់បន្តកុងត្រាថ្មី ប៉ុន្តែសុំឡើងថ្លៃពលកម្មក្លាយជាកីឡាករស៊ីថ្លៃដាច់គេនៅ Premier League ពោលឡើងពី ២០០ ០០០ ផោន/សប្តាហ៍ មកទល់ ៥០០ ០០០ ផោន/សប្តាហ៍។
ទំហំនេះមានន័យថា Salah នឹងនាំមុខទាំងកម្រិតរបស់ Kevin de Bruyne (City)&Cristiano Ronaldo (United) ទៅទៀត ព្រោះអ្នកទាំងពីរបច្ចុប្បន្នរកបានតែ ៣៨៥ ០០០ ផោន/សប្តាហ៍ប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក