Antoine Griezmann ដែលជាអតីតម្ចាស់អាវលេខ ៧ ចាស់នៅក្លឹប Barcelona បានវិលត្រលប់ទៅកាន់ក្លឹប Atletico Madrid ហើយនៅលក្ខខណ្ឌខ្ចីជើង ដូច្នេះមានន័យថាលេខអាវរបស់លោក កំពុងសល់ចន្លោះ ត្រូវការអ្នកមកបំពេញ។
កន្លងទៅ Barcelona ក៏ទើបតែប្រកាសពីការចាត់តាំងម្ចាស់អាវលេខ ១០ ថ្មីបន្ទាប់ពី Leo Messi ផងដែរ ហើយនោះគឺជា Ansu Fati។ ដោយឡែកថ្ងៃនេះ អ្នកស្នងលេខ ៧ បន្ទាប់ពី Griezmann គឺជាខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele។
កីឡាករបារាំង កន្លងមកប្រើប្រាស់អាវលេខ ១១ ហើយគេមិនសូវបានលេងជាប់លាប់ក៏ដោយសារបញ្ហារបួស តែសង្ឃឹមរដូវកាលថ្មី នឹងធ្វើបានល្អប្រសើរវិញ។ រាប់ចាប់តាំងពីការផ្ទេរមកចូលរួមក្នុងឆ្នាំ ២០១៧ Dembele បង្ហាញខ្លួនសរុបទើបតែបាន ១១៨ ប្រកួតគត់ ហើយរកបាន ៣០ គ្រាប់និង Assist ២១ លើក។
បញ្ជាក់ថាលេខ ១១ របស់ Dembele គឺបានផ្ទេរទៅឲ្យយុវជន Yusuf Demir វិញ។ លេខសំខាន់ៗក្នុងក្លឹប Barcelona ពេលនេះ មានដូចជា Fati (10), Depay (9), Dembele (7) ខណៈ Luuk de Jong កីឡាករចំណូលថ្មីទើបយកបានគឺប្រើប្រាស់អាវលេខ ១៧៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក