ឱន​ដាក់​គ្រាប់! Lukaku និយាយ​បែប​បន្ទាប​ខ្លួន រឿង​គេ​ប្រៀបធៀប​ខ្លួន​ជាមួយ Ronaldo

Romelu Lukaku ជា​ចំណូល​ថ្មី​របស់​ក្លឹប​តោ​ខៀវ Chelsea ក៏​មាន​អ្នក​គាំទ្រ​ប្រដូច​គេ​ទៅ​នឹង​តារា​ឆ្នើម Cristiano Ronaldo របស់ Man Utd ថា​ចំណូល​ថ្មី​ទាំង​ពីរ​រូប​ នឹង​មាន​ការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​រដូវ​កាល​នេះ ហើយ​ក៏​ជា​ដើមចម​នាំ​ឲ្យ​ក្លឹប​លើក​ពាន Premier League មាន​ការ​ប្រែប្រួល​ផង​ដែរ។

Cristiano Ronaldo Exits But Does Not Have The Look Of

Gh

យ៉ាង​ណា​បើ​តាម​ការ​លើក​ឡើង​ពី​សាមី​ខ្លួន Lukaku ផ្ទាល់ ក៏​បាន​និយាយ​នៅ​ពាក្យ​គួរ​ឲ្យ​គោរព ដោយ​បែប​បន្ទាប​ខ្លួន​យ៉ាង​ដូច្នោះ​ថា៖ "កុំ​ឲ្យ​សោះ កុំ​ប្រៀបធៀប​ខ្ញុំ​ទៅ​ Cristiano Ronaldo គឺ​សម្រាប់​ខ្ញុំ Cristiano Ronaldo គាត់​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ទាំង ៣ ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់"។

លោក​បន្ថែម៖ "ខ្ញុំ​មិន​រាប់​គាត់​ថា​ស្ថិត​នៅ​លេខ​រៀង​ទី​ប៉ុន្មាន​ទេ ពី ១ ដល់ ៣ តែ​គាត់​ស្ថិត​ក្នុង​ចំណោម​នោះ ហើយ​អ្វី​ដែល​គាត់​សម្រេច​បាន​កន្លង​មក សម្រាប់​កីឡាករ​ជំនាន់​ក្រោយ​ពេល​នេះ​គឺ​មើល​ទៅ​ពិត​ជា​អស្ចារ្យ​ណាស់"។

Romelu Lukaku Chelsea Arsenal_1v3ynhp4cqdxl1pjsmay1ow9af

_120345833_ronaldo7a

"ខ្ញុំ​ពិត​ជា​សំណាង​ដែល​អាច​លេង​ត​ទល់​គាត់​នៅ​អ៊ីតាលី ហើយ​ពេល​នេះ​គាត់​ត្រលប់​មក Premier Leauge វិញ ដែល​វា​ពិត​ជា​ល្អ​សម្រាប់​បាល់ទាត់​អង់គ្លេស និយាយ​ជា​រួម​ការ​ប្រៀបធៀប​ស្ថិតិ​របស់​ខ្ញុំ​ឬ​រឿង​អ្វី​ជាមួយ​គាត់ គឺ​អត់​ប្រយោជន៍​ទេ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក