កំណត់ត្រា​ថ្មី! ត្រឹម​ ១២ ម៉ោង​ អាវ Ronaldo លក់​ដាច់​បាន ៤៥ លាន​ដុល្លារ តែ United បាន​លុយ​សុទ្ធ​ប៉ុណ្ណេះ​ទេ

កាល​ពី​ម្សិល​មិញ ក្លឹប​បិសាច​ក្រហម Man Utd បាន​ប្រកាស​បើក​លក់​អាវ Cristiano Ronaldo ជា​ផ្លូវការ ហើយ​ជា​លទ្ធផល​ត្រឹម​តែ​រយៈ​ពេល ១២ ម៉ោង​ សន្ទុះ​នៃ​អ្នក​គាំទ្រ​មក​បុក​តម្រង់​ជួរ​ទិញ​ទាំង​នៅ​ហាង​ផ្ទាល់ និង​តាម​រយៈ​គេហទំព័រ Online ឡើង​ដល់​អាច​បំបែក​កំណត់ត្រា​ថ្មី។

Ice_screenshot_20210905 092805

Ice_screenshot_20210905 092753

អាវ​លេខ ៧ របស់ Ronaldo ហាក់​កំពុង​បង្កើត​ផល​ចំណេញ​សម្រាប់​ក្លឹប និង​ម្ចាស់​ឧបត្ថម្ភ​ជា​បណ្តើរៗ​ហើយ ដោយ​តាម​របាយការណ៍​ពី lovethesales បង្ហាញ​ថា អាវ Ronaldo ក្លាយ​ជា​អាវ​មាន​អ្នក​ទិញ​ច្រើន​បំផុត​នៅ Premier League រដូវ​កាល​នេះ នាំ​មុខ​ទៅ​លើ​អាវ​លេខ ១០ របស់ Jack Grealish, អាវ​លេខ ១៨ របស់ Bruno Fernandes និង​អាវ​លេខ ៩ របស់ Romelu Lukaku។

ដោយឡែក​បើ​យើង​ទៅ​មើល​ចំណូល​ជា​រួម​វិញ ប្រភព​បាន​សង្កត់​ធ្ងន់​ថា រយៈ​ពេល ១២ ម៉ោង​ដំបូង​នោះ គឺ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​អាវ​មាន​ដល់​ទៅ ៤៥ លាន​ដុល្លារ​អាមេរិក តែ​សម្រាប់​ក្លឹប Man Utd ផ្ទាល់​ទទួល​បាន ៧ ភាគរយ/អាវ​ប៉ុណ្ណោះ ហើយ​សល់​ប៉ុន្មាន​គឺ​ចែក​ទៅ​ឲ្យ​ក្រុមហ៊ុន Adidas ដែល​ជា​អ្នក​ផ្គត់ផ្គង់។ នេះ​បើ​តាម​របាយការណ៍​ពី​អ្នក​វិភាគ​លោក Kieran Maguire លើ​គេហទំព័រ Sports។

OCU_ _YfYe9tQclZ U5Q8hYCHeCCY1KnZOZyYNCVYGc

បូក​ចុះ​ឡើង​មាន​ន័យ​ថា បិសាច​ក្រហម​ត្រឹម​ ១២ ម៉ោង​បាន​លុយ​ជិត ៣,៥ លាន​ដុល្លារ​ពី​ការ​លក់​អាវ​របស់ Ronaldo ដោយ​មិន​រាប់​បញ្ចូល​ប្រាក់​ទទួល​បាន​ពី​ការ​លក់​អាវ​របស់​កីឡាករ​ដទៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក