Lokomotiv Moscow បានបំបែកប្រពៃណីរបស់ខ្លួនមួយនៅពេលដែលពួកគេបានប្រគល់អាវលេខ១០របស់ខ្លួនទៅឱ្យកីឡាករ Tino Anjorin របស់ក្លិប Chelsea ដែលចុះកុងត្រាក្នុងលក្ខខ័ណ្ឌខ្ចីជើង។
អាវលេខ១០នេះត្រូវបានដាក់ឱ្យចូលនិវត្តន៍ក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយដោយ Lokomotiv ផ្ដល់កិត្តិយសរបស់វីរបុរសក្លឹប Dmitri Loskov ។ លោក Dmitri Loskov បានស៊ុតបាល់បញ្ចូលទី ១២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧០ លើកសម្រាប់ Lokomotiv ចន្លោះឆ្នាំ ១៩៩៧ និង ២០១៣ ។
យោងតាមសារព័ត៌មាន The Athletic លោក Lokomotiv បានប្រគល់អាវយឺត ទៅឱ្យ Anjorin ព្រោះពួកគេវាយតម្លៃគាត់ខ្ពស់។ ប្រធានផ្នែកអភិវឌ្ឍន៍កីឡាកររបស់ក្លិបនៅរុស្សីមួយនេះលោក Ralf Rangnick បានប្រដូច Anjorin ទៅនឹង Kevin de Bruyne របស់ Manchester City ដែរ។
Rangnick បានបញ្ចុះបញ្ចូល Anjorin ឱ្យចូលរួមជាមួយ Lokomotiv Moscow ។ ទោះយ៉ាងណាក៏ដោយ Loskov ខ្លួនឯងបានប្រគល់អាវអាវ ១០ឱ្យ Anjorin ដោយផ្ទាល់ដៃ ដោយពួកគេសង្ឃឹមថា Anjorin ដែលមាន ១៩ ឆ្នាំអាចជាទីពឹងរបស់ពួកគេនាពេលអនាគត។ គេជឿថាក្លិប Lokomotiv គ្រោងនឹងជ្រើសរើសយកជម្រើសទិញ ផ្ដាច់តម្លៃ១៧ លានផោននៅក្នុងកិច្ចព្រមព្រៀងនេះនៅដើមខែមករាខាងមុខ។
Tino Anjorin គឺជាកីឡាករកើតចេញពីយុវជនថ្នាលរបស់ក្លិបតោខៀវ Chelsea លេងជាខ្សែបម្រើហើយរូបគេធ្លាប់បង្ហាញខ្លួនក្នុងឈុតធំរបស់ក្រុមមានមូលដ្ឋាននៅអង់គ្លេសមួយនេះបានមួយប្រកួត ហើយក៏ត្រូវចាកចេញទៅលេងខ្ចីជើងនៅលីគកំពូលរុស្សនេះតែម្ដង។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក