យក​សារ​មុន​អត់​បាន ចូល​ខែ​មករា​ឆ្នាំ​ក្រោយ ក្លឹប Chelsea ចង់​ចរចា​ម្នាក់​នេះ​ជា​ថ្មី

ក្លឹប​តោ​ខៀវ Chelsea ហាក់​នៅ​មាន​ចន្លោះ​ខ្វះខាត​តំបន់​ការពារ​ ហើយ​ពួក​គេ​ក៏​ព្យាយាម​ណាស់​ដែរ​នៅ​រដូវ​ក្តៅ លើ​ការ​តម្រង់​ទិស​ទៅ​ខ្សែ​ការពារ Jules Kounde និង Kalidou Koulibaly ជា​ដើម ប៉ុន្តែ​ចុងក្រោយ​ចរចា​មិន​បាន​សម្រេច។

16195470290355

1004663188 806x537

យ៉ាង​ណា​បើ​តាម​សារព័ត៌មាន football.london បាន​ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Thomas Tuchel នៅ​តែ​ដាក់​គោលដៅ​ចង់​បាន​ខ្សែ​ការពារ​ថ្មី សម្រាប់​ខែ​មករា ឆ្នាំ ២០២២ ខាង​មុខ ពោល​ជា​ទីផ្សារ​ដោះដូរ​រដូវ​រងា។ នោះ​គឺ​ជា​គោលដៅ​ចាស់ Kalidou Koulibaly របស់​ក្លឹប Napoli។

បុរស​វ័យ ៣០ ឆ្នាំ លេចលឺ​ថា​ចង់​ផ្ទេរ​ចេញ​ពី​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី​យូរ​ណាស់​មក​ហើយ តាំង​ពី​តម្លៃ​ខ្លួន​គេ​ឡើង​កប់​ពពក ចុះ​មក​ក្រោម ១០០ លាន​អឺរ៉ូ។ បច្ចុប្បន្ន​សុពលភាព​កុងត្រា​របស់ Koulibaly ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ យើង​នឹង​រង់ចាំ​មើល​ជា​ថ្មី តើ​នៅ​រដូវ​រងា​ខាង​មុខ Chelsea អាច​បន្ថែម​ប្រព័ន្ធ​ការពារ​ថ្មី​បាន​ដែរ​ឬ​អត់?

Imago1000622375h 1024x682

គួរ​រំឭក​ថា​អតីត​យុវជន​របស់​ក្លឹប Metz បាន​បង្ហាញ​ខ្លួន​សរុប​ឲ្យ Napoli ២៨៥ ប្រកួត ដោយ​រក​បាន ១១ គ្រាប់​និង Assist ៥ លើក។ តាម​ហាងឆេង​ថ្លៃ​ខ្លួន​បច្ចុប្បន្ន​របស់​ខ្សែ​ការពារ​ខាង​លើ គឺ​ថ្លៃ​ប្រមាណ ៤៥ ទៅ ៥០ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក