ជម្រើស​ជាតិ ៥ បើក​សំណាញ់​ទី​ឲ្យ Ronaldo ស៊ុត​ចូល​ច្រើន​បំផុត ក្នុង​ចំណោម ១១១ គ្រាប់​សរុប

Cristiano Ronaldo ទើប​តែ​បំបែក​កំណត់ត្រា​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ក្រុម​ជម្រើស​ជាតិ ដោយ​ធ្វើ​បាន ១១១ គ្រាប់ នាំ​មុខ​អតីត​វីរបុរស​ជើង​ចាស់​លោក Ali Daei របស់​អ៊ីរ៉ង់​ដែល​មាន ១០៩ គ្រាប់។

បុរស​វ័យ ៣៦ ឆ្នាំ ហាក់​មិន​ធ្លាក់​ទម្រង់​លេង​ទាល់​តែ​សោះ ដោយ​នៅ​តែ​បន្ត​ស៊ុត​មិន​ដក​ជើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​លោក​ក៏​បាន​សន្យា​ហើយ​ដែរ ថា​ចំនួន​គ្រាប់​បាល់​នេះ​នៅ​មិន​ទាន់​ចប់​ទេ ពោល​នឹង​បន្ត​មាន​ទៀត​នោ​ពេល​ខាង​មុខ។

ឆ្លើយតប​នឹង​សំណួរ​របស់​ប្រិយមិត្ត​បាន​ចោទ​សួរ​មក​កាន់ កីឡា​ក្នុង​ស្រុក ពាក់ព័ន្ធ​នឹង​ក្រុម​ជម្រើស​ជាតិ ៥ ដែល CR7 ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត ហើយ​ក្នុង​នោះ​មាន​ក្រុម ២ ដែល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ធ្លាប់​រក​បាន ៧ គ្រាប់។

៥) ទល់​ជម្រើស​ជាតិ​លុចហ្សំបួរ បាន ៦ គ្រាប់

5

៤) ទល់​ជម្រើស​ជាតិ​ហុងគ្រី បាន ៦ គ្រាប់

4

៣) ទល់​ជម្រើស​ជាតិ​អង់ដូរ៉ា បាន ៦ គ្រាប់

3

២) ទល់​ជម្រើស​ជាតិ​លីទុយអានី បាន ៧ គ្រាប់

2

១) ទល់​ជម្រើស​ជាតិ​ស៊ុយអែត បាន ៧ គ្រាប់

1

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក