ក្រោយការមកដល់របស់ Cristiano Ronaldo ក៏នៅតែមានមតិមួយចំនួន បានបង្ហាញការមិនពេញចិត្ត ហើយក៏ជំរុញជារឿយៗ ថាការសម្រេចចិត្តរបស់ Man Utd សារនេះគឺខុសទាំងស្រុង បើមើលទៅចក្ខុវិស័យរយៈពេលយូរ។
មតិពីជើងចាស់ថ្មីមួយផ្នែក បានរុញឲ្យ United គួរចុះហត្ថលេខាយក Harry Kane ប្រសិនជាមានកញ្ចប់ថវិកាគ្រប់គ្រាន់ ជាជាងយក Ronaldo ស្របពេលដែលតម្លៃពលកម្មរបស់អ្នកទាំងពីរ បើគិតទៅក៏ប្រហែលគ្នាដែរនោះ។
ដូចគ្នាទៅនឹងលោក Gabriel Agbonlahor អតីតខ្សែប្រយុទ្ធនៅ Premier League ត្រូវបានគេចោទសួរដូច្នោះថា៖ "បើនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់មួយ តើអ្នកនឹងដាក់ Kane ឬ Ronaldo ឲ្យចូលលេង"។
ភ្លាមនោះលោក Agbonlahor ឆ្លើយតបថា៖ "ខ្ញុំសុំយក Kane ហើយ ព្រោះបើយើងមើលទៅលើការបញ្ចប់ទី គឺគ្មាននរណាល្អជាងនេះទេ"។ គួរបញ្ជាក់ថាស្ថិតិជារួមសម្រាប់ CR7 គឺបង្ហាញខ្លួន ៨៩៥ ប្រកួត រកបាន ៦៧៤ គ្រាប់និង Assist ២២៩ លើក រីឯ Kane បង្ហាញខ្លួន ៤១៨ ប្រកួត រកបាន ២៥០ គ្រាប់និង Assist ៦៣ លើក។ ចុះសម្រាប់អ្នករាល់គ្នាវិញ បើនៅវគ្គផ្តាច់ព្រ័ត្រ តើដាក់ Kane ឬ Ronaldo ឲ្យចូលលេង?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក