Legend នៅ Juve រិះគន់ Ronaldo កប់ៗ​មាត់ ថា​ទៅ​ស្រួលៗ​ពេក ទាំង​មិន​បាន​ធ្វើ​រឿង​នេះ

ការ​ផ្ទេរ​ចេញ​ពី Juventus ទៅ​កាន់​ក្លឹប Man Utd សម្រាប់​តារា​ឆ្នើម Cristiano Ronaldo បាន​ទទួល​រង​ការ​រិះគន់​មិន​សំចៃ​ដៃ​ពី​អតីត​វីរបុរស​ឆ្នើម​នៅ​ក្លឹប Juventus ពីរ​រូប​គឺ​លោក Sergio Brio និង Alessio Tacchinardi។

Conte 5 Scaled E1613144806460

27soccer Ronaldo 1 VideoSixteenByNineJumbo1600

បញ្ជាក់​បន្តិច ម្ចាស់​ពាន Ballon d'Or ៥ សម័យ​កាល​បាន​ចាយ​ពេល ៣ រដូវ​កាល​នៅ​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី ហើយ​គេ​រក​បាន ១០១ គ្រាប់​និង Assist ១៣៤ លើក ដោយ​បាន​លើក​ពាន​រង្វាន់ Serie A ២ ដង។ យ៉ាង​ណា​ការ​ចាកចេញ​របស់​កីឡាករ​ព័រទុយហ្គាល់​គឺ​បាន​កើត​ឡើង​ភ្លាមៗ ហាក់​ដូច​គ្មាន​ការ​រំពឹង​ទុក ហើយ​ក៏​ពុំ​មាន​សន្និសីទ​និយាយ​ពាក្យ លា អ្វី​នោះ​ដែរ។

ប្រាប់ Tuttosport លោក Tacchinardi និយាយ៖ "Ronaldo គួរ​តែ​ចាកចេញ​ឲ្យ​ល្អ​ជាង​នេះ មិន​គួរ​ហោះ​យន្តហោះ​ឯកជន​របស់​ខ្លួន ស្រប​ពេល​ដែល Allegri កំពុង​ជជែក​ជាមួយ​ក្រុម​មុន​បើក​ការ​ប្រកួត​ទល់ Empoli នោះ​ទេ ដោយ​ខ្ញុំ​គិត​ពី​មុន​ថា គួរ​តែ​មាន​សន្នសីទ​សារព័ត៌មាន​និយាយ​ពាក្យ​លា​ទៅ​អ្នក​គាំទ្រ ជា​រួម​អ្នក​គាំទ្រ​គួរ​តែ​សក្តិសម​ទទួល​បាន​ការ​លា​បែប​នេះ​ពី​ Ronaldo"។

GettyImages 1052755600

GettyImages 1234704002

"នៅ Juve គ្មាន​ពាក្យ​ថា​វីរបុរស​ទៀត​នោះ​ទេ ក្រៅ​ពី Del Piero, Totti, Maldini ឬ Zanetti ដោយ​វា​ពិត​ជា​ពិបាក​ស្តាប់​ការ​ដែល​គេ​និយាយ​ថា កំពុង​វិល​ត្រលប់​ទៅ​កន្លែង​ដែល​ដូច​ជា​ផ្ទះ​របស់​គេ ហើយ​គេ​បាន​ដាក់ Juventus ទៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ"។

ចំណែក​ឯ​លោក Brio ក៏​បន្ថែម៖ "Juventus សក្តិសម​នឹង​ទទួល​បាន​ការ​គោរព​ជាង​នេះ ខ្ញុំ​មិន​ធ្លាប់​គិត​ថា Ronaldo នឹង​ដើរ​ចោល​ក្លឹប​ស្រួលៗ​បែប​នេះ​ទេ ដោយ​គេ​ជា​កីឡាករ​អាជីព​មួយ​រូប ដូច្នេះ​ការ​ចាកចេញ​របស់​គេ គួរ​តែ​ប្រើ​វិធី​ផ្សេង​ពី​នេះ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក