នៅការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីរ៉ង់ និងស៊ីរី សម្រាប់វគ្គជម្រុះបឋម FIFA World Cup 2022 កន្លងទៅនេះ បានបង្កើតទស្សនីយភាពគួរឲ្យចាប់អារម្មណ៍មួយ នោះគឺបច្ចេកទេសនៃការគប់បាល់ចេញពី ដៃរបស់អ្នកចាំទីអ៊ីរ៉ង់ Alireza Beiranvand។
រំឭកប្រវត្តិរបស់អ្នកចាំទីរូបនេះបន្តិច ដោយមនុស្សជាច្រើនស្គាល់គេច្បាស់ នៅការប្រកួត World Cup 2018 ដែលលោកអាចសង្រ្គោះបាល់ ១១ ម៉ែត្ររបស់ Cristiano Ronaldo បានដោយជោគជ័យ។
ចូលមកដល់ប្រកួតទល់ស៊ីរីកន្លងទៅនេះ បុរសវ័យ ២៨ ឆ្នាំ ដែលបច្ចុប្បន្នកំពុងខ្ចីជើងលេងឲ្យក្លឹប Boavista នៅលីគព័រទុយហ្គាល់ បានក្លាយជាចំណែកសំខាន់មួយនៅជ័យជម្នះ ១-០ របស់អ៊ីរ៉ង់ ហើយអ្វីភ្ញាក់ផ្អើលនៅនាទី ៥៦ គេបានគ្រវែងបាល់ពីបង្គោលទីម្ខាង ទៅជិតដល់តំបន់បង្គោលទីម្ខាងទៀត ដែលគិតរយៈចម្ងាយចូលជាង ៧០ ម៉ែត្រឯណោះ៕
ទស្សនាវីដេអូខាងក្រោម៖
Iranian goalkeeper Alireza Beiranvand must have the longest throw in football! 🤯 🇮🇷 pic.twitter.com/Nm2Msgky1n
— Bet9ja (@Bet9jaOfficial) September 3, 2021
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក