Lindelof ថាស្ថានភាពនៃការ​ប្រកួតប្រជែង​យក​តំណែង១១នាក់របស់​គាត់​ជាមួយ Varane នឹង​ក្ដៅ​គគុក

និយាយអំពីអារម្មណ៍របស់គាត់ចំពោះការចុះហត្ថលេខាលើ Raphael Varane របស់ Man United នៅរដូវក្តៅនេះ Victor Lindelof បានប្រាប់ FotbollDirekt ថា៖“ វាអស្ចារ្យណាស់! ខ្ញុំលេងនៅក្នុងក្លឹបធំបំផុតមួយរបស់ពិភពលោក ហើយពួកគេមានកីឡាករល្អ ៗ "។

Comp 1630590600

"យើងនឹងមានស្ថានភាពប្រកួតប្រជែងខ្លាំង ហើយខ្ញុំគ្រាន់តែឃើញភាពវិជ្ជមានដែលយើងមានកីឡាករល្អនៅក្នុងក្រុម” ។

ជាអកុសល! សម្រាប់ Victor Lindelof ការបន្ថែមវត្តមានរបស់ Varane មានន័យថាគាត់មិនមែនជាកីឡាករក្នុងក្រុមជម្រើស ១១ នាក់ដំបូងទៀតឡើយ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេទល់នឹងក្រុមចចកខ្មៅ Wolves ដោយបានបញ្ជូនបាល់មួយគ្រាប់និងជួយបិសាចក្រហមរក្សា Clean Sheet ផងដែរ។

Manchester United, ManU V Leeds United   Premier League   Old Trafford Manchester United S Victor Lindelof During The P

ទោះយ៉ាងណា! អ្នកគាំទ្ររបស់ United បានបញ្ចេញមតិរបស់ពួកគេយ៉ាងច្បាស់អំពីលទ្ធភាពនៃការព្យាយាមរបស់ Lindelof ក្នុងការ​លេងជាខ្សែបម្រើការពារនៅរដូវក្តៅនេះ ជាពិសេសបន្ទាប់ពីបិសាចក្រហមបរាជ័យ ក្នុងការចុះហត្ថលេខាមួយក្នុងទីផ្សារដោះដូរកីឡាករដែល​ទើប​តែបញ្ចប់កាលពី​ថ្មីៗ​នេះ។

SPORT PREVIEW LINDELOF

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: