យោងតាមលោក Benjamin Quarez អ្នកកាសែតរបស់ Le Parisien បានឱ្យដឹងថា Eduardo Camavinga នឹងផ្តល់ជូនអាវយឺតរបស់ក្លឹប Real Madrid ដល់បុគ្គលិករបស់ក្លឹប Rennes របស់គាត់ បន្ទាប់ពីសម្រេចក្ដីប្រាថ្នាផ្ទេរមកលេងនៅ Real Madrid បានសម្រេចក្នុងថ្ងសបិទទីផ្សារដោះដូរកីឡាករដើមរដូវកាល២០២១/២០២២។
ចំនួនបុគ្គលិកសរុបរបស់ Rennes គឺ ១៦៦ នាក់ដូច្នេះត្រូវនឹងអាវចំនួន១៦៦សម្រាប់ដែលមានតម្លៃជិត ១៥.០០០ អឺរ៉ូ។ Camavinga គឺជាផ្នែកមួយរបស់ក្រុម Rennes នៅចន្លោះឆ្នាំ ២០១៣ និង ២០២១។ គាត់បានចាកចេញពីក្លឹបទៅ Real Madrid ក្នុងតម្លៃ ៣១ លានអឺរ៉ូ។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៨៨ លើកសម្រាប់ក្រុមនៅក្របខ័ណ្ឌ Ligue 1 ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់និងបញ្ជូនបាល់បាន ៥ ដង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក