អតីតតារាឆ្នើមនៅក្លឹបតោខៀវ Chelsea លោក Wayne Bridge បានដកឈ្មោះ Cristiano Ronaldo ពីបញ្ជីកីឡាករដែលខ្លួនយល់ថាពិបាកនឹងតតាំងបំផុតលើទីលាន ហើយបានបញ្ជាក់ច្បាស់ៗថា ការលេងតទល់ Ronaldo គឺពុំបានប៉ះទង្គិចអារម្មណ៍ឲ្យលោកខ្លាចអ្វីនោះឡើយ។
បុរសវ័យ ៤១ ឆ្នាំ ធ្លាប់បានចាយពេល ៦ ឆ្នាំនៅ Stamford Bridge ពោលឆ្លងកាត់ការលេងតទល់កីឡាករកំពូលៗជាច្រើននៅ Premier League និង Champions League។ នៅឆ្នាំ ២០០៩ តែមួយគ្រា Ronaldo ចាកចេញ អតីតខ្សែការពារកណ្តាលខាងលើ ក៏បានផ្ទេរទៅក្លឹប Man City ដូចគ្នា។
ប្រាប់សារព័ត៌មានកាលពីពេលកន្លងទៅ លោក Bridge និយាយ៖ "Cristiano Ronaldo កាលនោះគេមិនស្ថិតនៅកម្រិតដ៏ខ្ពស់មួយទេ ពេលលេងតតាំងខ្ញុំ តែគ្រាន់ថាគេលឿន ហើយពោរពេញដោយកម្លាំង តែយ៉ាងណាគេមិនបានមកប៉ះទង្គិចអារម្មណ៍ខ្ញូំឡើយ ដោយសន្ទុះដីប៉ុន្មានម៉ែត្រដំបូងគឺខ្ញុំលឿនជាង ដូច្នេះជាមួយគេគឺខ្ញុំអាចធ្វើបាន"។
ផ្ទុយទៅវិញ គេបានចុចឈ្មោះកីឡាករ ៥ រូបឯទៀតមានដូចជា Wright-Phillips (អតីតកីឡាករ Man City), Lennon (អតីតកីឡាករ Tottenham Hotspur), Kieron Dyer (អតីតកីឡាករ Newcastle/West Ham), Joe Cole (អតីតកីឡាករ Chelsea) និង Riyad Mahrez (អតីតកីឡាករ Leicester City)។ បញ្ជាក់ថា ឈ្មោះអ្នកទាំង ៥ យើងរាប់តែការឈរជើងនៅក្លឹប ដែលពួកគេបានតតាំងនឹងអតីតខ្សែការពារ Bridge ប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក