លោក Carlo Ancelotti បង្ហាញអារម្មណ៍​ក្រោយ​ Ronaldo ទៅ​លេង​នៅ Manchester United

និយាយអំពីការផ្ទេរនៅរដូវក្តៅនេះ អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បាននិយាយថា៖“ វាជាដំណឹងល្អ ខណៈដែល Cristiano Ronaldo ត្រលប់មកក្រុមវិញដែលគាត់ស្រឡាញ់ខ្លាំង"។

Cristiano Ronaldo And Carlo Ancelotti Real Madrid Football Calcio 2014 2015 Training And Press Co

"គាត់ធ្វើបានយ៉ាងល្អនៅ Manchester United អស់រយៈពេលជាយូរមកហើយ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកចាត់ការរបស់ពួកគេ [Ole Gunnar Solskjaer]ក៏ ដូចជាក្លឹបដែរ" ។

Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ Ronaldo កាលពីដើមរដូវក្តៅនេះ ចំពេលដែលកីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ធ្វើការ​សម្រេច​ចិត្តចាកចេញ​ពី Juventus ។

C0168388 B702 482a 81e5 2aa4c4553a0a

ទោះយ៉ាងណាទាំងក្លិបយក្ស La Ligaមួយនេះ និង Manchester City បានខកខានក្នុងការនាំយកកីឡាករវ័យ ៣៦ ឆ្នាំរូបនេះជាមួយនឹង Cristiano ចូលរួមជាមួយ Man United ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ។

GettyImages 493381439

លោក Solskjaer បានបង្ហាញពីគម្រោងរបស់លោករួចហើយសម្រាប់កីឡាកររូបនេះ ដោយអះអាងថាម្ចាស់ពានរង្វាន់យូរ៉ូឆ្នាំ ២០១៦ មិនបានផ្លាស់ទៅ Old Trafford ដើម្បីអង្គុយលើកៅអីបម្រុង​នោះឡើយ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: