រឿងនៅ​ពី​ក្រោយការ​ផ្ទេរ​មក Manchester United របស់ Cristiano Ronaldo គឺ​បែបនេះ​តើ!

ការផ្ទេររបស់ Cristiano Ronaldo ទៅ Manchester United បានកើតឡើងនៅគ្រាចុងក្រោយបំផុត នេះបើយោងតាមសម្តីរបស់លោក Samuel Luckhurst ដែលជា​អ្នកសារព័ត៌មានមានមូលដ្ឋាននៅទីក្រុង Manchester ។

00c35a4d 22e1 4989 Bf18 E1727a702dd5

ជាក់ស្តែងបិសាចក្រហមមិនចាប់អារម្មណ៍កីឡាកររូបនេះទេ រហូតដល់សប្តាហ៍មុន ប៉ុន្តែក្លិបមិនអាចទ្រាំទ្រនឹងការរំពឹងទុកនៃការចុះហត្ថលេខានាំយកប្រធានក្រុមជម្រើស​ជាតិព័រទុយហ្កាល់ផ្ទេរមកកាន់ក្លឹប Manchester City ។

0_GettyImages 1306293456

គ្រួសារ Glazer ខ្លាចប្រតិកម្មតបអ្នកគាំទ្រកាន់​តែខ្លាំង ក្រោយ​ពេល​ដែល​ពួក​គេបាន​រងបរាជ័យក្នុង​ការ​ចូល​រួម​ការ​ប្រកួត​ពា​រង្វាន់ European Super League ។ អ្នក​គាំទ្របាន​ធ្វើ​ការ​តវ៉ាយ៉ាង​ខ្លាំងនៅ​ពេល​នោះ ហើយដោយ​សារ​ខ្លាចរឿងបែបនេះ​កើតឡើង​ខ្លាំង​ជាមុន​ពួគ​គេ​ចាប់​ផ្ដើម​ដុត​ដៃដុត​ជើង​តែ​ម្ដង។

NINTCHDBPICT000572457610 1

ដូច្នេះបិសាចក្រហមបានប្រញាប់ប្រញាល់ចូលប្រជែងយកកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ។ កីឡាករបច្ចុប្បន្ន និងអតីត - និងសូម្បីតែលោក Sir Alex Ferguson ផ្ទាល់ក៏បានដើរតួសំខាន់ក្នុងការបញ្ចុះបញ្ចូលឱ្យ Ronaldo ផ្លាស់ទៅទឹកដី Old Trafford ផង​ដែរ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: