សមត្ថភាពរបស់មនុស្សជាតិ និងធម្មជាតិ ពិតប្រាកដមិនអាចដឹង ពីដែនកំណត់បានទេ។ វាត្រូវបានអរគុណចំពោះរឿងនេះ ដែលយើងមានទេសភាពចម្រុះ និងស្ថាបត្យកម្ម គួរឱ្យចាប់អារម្មណ៍នៅក្នុងពិភពលោក។
យើងខ្ញុំនឹងនាំអ្នកឲ្យឃើញ អំពីបាតុភូតមួយ ដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើភពផែនដីរបស់យើង: រណ្តៅធំបំផុតនៅលើផែនដី។
១. រណ្តៅ Deluxe Mystery ៖ ដើមកំណើតនៃរន្ធ ដ៏អាថ៌កំបាំងនេះនៅតែមិនអាចពន្យល់បាននៅឡើយទេ។ វិធីសាស្រ្តសម័យទំនើបដែលមានទាំងអស់ បានបរាជ័យក្នុងការវាស់ជម្រៅរបស់វា។ បច្ចុប្បន្ននេះវាជាកន្លែងទាក់ទាញទេសចរណ៍។
២. រណ្តៅ Glory ៖ រណ្តៅ Glory មានទីតាំងនៅលើទំនប់ Monticello ។ នៅពេលមើលឃើញវា ជាលើកដំបូងវាហាក់ ដូចជាផ្លូវរូងក្រោមដីមួយចូលទៅក្នុងជម្រៅនៃផែនដី ប៉ុន្តែវាគ្រាន់តែជាការស្រង់ចេញទឹកប៉ុណ្ណោះ។ វាត្រូវបានផ្ដល់អនុសាសន៍ ឱ្យទៅទស្សនានៅពេលដែលមានភ្លៀង ដែលមានទឹកហូរយ៉ាងលឿន។
៣. រណ្តៅ Sawmill Sink ៖ Sawmill Sink គឺជារន្ធពណ៌ខៀវភ្លឺថ្លានៅ Bahamas ដែលជាទីតាំងស្រាវជ្រាវខាងបុរាណវត្ថុ។ វាបានជួយអ្នកវិទ្យាសាស្ដ្រ ឱ្យយល់ពីអ្វីដែលផែនដីមានរាប់ពាន់ឆ្នាំមកហើយ។
៤. រណ្តៅ Devil’s Sinkhole ៖ រណ្តៅ Devil’s Sinkhole (អន្លង់របស់អារក្ស) គឺជារូងភ្នំអន្លង់មួយ ដែលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។ នៅរដូវក្តៅ យើងទៅទស្សនា សត្វប្រចៀវ ៣លានហើរចេញពីវា។
៥. រណ្តៅ Great Blue រណ្តៅ Great Blue ៖ នេះស្ថិតនៅចំកណ្តាលនៃថ្មប៉ប្រះបត់ Lighthouse ដែលស្ថិតនៅក្នុងសមុទ្រការាបៀន។ ដើមឡើយវាជាប្រព័ន្ធនៃរូងភ្នំ ដែលបានបង្កើតឡើងដំបូង ក្នុងកំឡុងពេលយុគសម័តទឹកកកចុងក្រោយ។ រន្ធ Great Blue ត្រូវបានគេចាត់ទុកថាជាកន្លែង ដ៏ល្អបំផុតក្នុងពិភពលោក សម្រាប់មុជទឹក។
៦. រណ្តៅ Dean’s Blue ៖ រណ្តៅ Dean’s Blue គឺជារន្ធពណ៌ខៀវជ្រៅបំផុតនៅក្នុងពិភពលោក។ វាត្រូវបានរកឃើញនៅក្នុងបាហាម៉ាស ហើយត្រូវបានគេប្រើជាដីបណ្តុះបណ្តាល សម្រាប់អ្នកមុជទឹកដោយឥតគិតថ្លៃ។
៧. រណ្តៅ Harwood ៖ រណ្តៅ Harwood គឺជារូងភ្នំមួយនៅក្នុងប្រទេសនូវែលហ្សេឡង់។ វាជាគុហាបញ្ឈរជ្រៅបំផុតនៅលើផែនដី។
៨. រណ្តៅ Mir Mine ៖ រណ្តៅ Mir Mine គឺជាប្រភពដ៏ធំបំផុតនៃត្បូងពេជ្រនៅក្នុងប្រទេសរុស្ស៊ី។ ពេជ្រ ត្រូវបានស្រង់ចេញជ្រៅពីក្នុងដី។
៩.រណ្តៅ Udachnaya Pipe ៖ រណ្តៅ Udachnaya Pipe ជាប្រភពមួយទៀតនៃត្បូងពេជ្រនៅក្នុងតំបន់យ៉ាគូទិ ប្រទេសរុស្ស៊ី។ វាស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីរង្វង់ប៉ូល អាក់ទិច។
១០. រណ្តៅ Heavenly Pit ៖ អណ្ដូង Heavenly Pit(អណ្ដូងឋានសួគ៌) វាមានអាយុកាលតាំងពី ១២៨.០០០ឆ្នាំមុន។ វាជាអន្លង់ជ្រៅបំផុតនៅក្នុងពិភពលោក និងជាទីតាំងដែលពេញនិយមសម្រាប់មនុស្ស ដែលចូលចិត្តលោតឆ័ត្រយោង។
១១. រណ្តៅ Bingham Canyon ៖ Bingham Canyon គឺជាអណ្តូងរ៉ែស្ពាន់ ដែលបើកចំហនៅរដ្ឋយូថាហ៍សហរដ្ឋអាមេរិក។
១២. រន្ធ ២០១០ Guatemala City Sinkhol ៖ នៅឆ្នាំ២០១០ មានរណ្តៅធំមួយប្រវែងទទឹង ២០ម៉ែត្រ បានកើតឡើយនៅក្នុងទីក្រុងហ្គាតេម៉ាឡា។ វាបានបំផ្លាញចំនុចប្រសព្វមួយហើយលេបត្របាក់ រោងចក្របីជាន់។ វាបានកើតឡើងដោយសារមូលហេតុជាច្រើន ដូចជាព្យុះត្រូពិច Agatha ការផ្ទុះភ្នំភ្លើងផាកអាយ៉ា និងការលេចធ្លាយបំពង់ទឹក។
Preview photo credit REUTERS / Casa Presidencial
ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ