ប្រអប់កាដូទាំង៤ តើអ្នកចង់បើកមួយណា? អាចទាញដឹងពីក្នុងចិត្តរបស់អ្នកចង់បានអ្វី?

ប្រអប់កាដូដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីអ្វីដែលអ្នកចង់បាន ដែលមាននៅក្នុងចិត្តរបស់អ្នក។ តោះ! សាកល្បងជ្រើសរើសប្រអប់កាដូ ដើម្បីដឹងពីក្នុងចិត្តរបស់អ្នក។

Screen Shot 2021 06 26 At 12.22.39 PM

1. ជ្រើសរើសប្រអប់កាដូទី 1

ពេលដែលរាប់អានជាមួយអ្នកដៃ អ្នកតែងតែអាចយកចិត្តស្មោះមករាប់អានគេ ពីព្រោះអ្នកគឺជាមនុស្សដែលស្លូតត្រង់ម្នាក់ អ្វីដែលអ្នកមិនចូលចិត្ត គឺការបោកប្រាស់អ្នកដទៃ ដូច្នេះមិត្តភក្តិដែលនៅក្បែរខ្លួនអ្នក បើមិនមែនជាមិនល្អរបស់អ្នកទេ ក៏ជាមិត្តដែលអាចទុកចិត្តបានដែរ អ្នកគឺជាមនុស្សដែលបែកចែកច្បាស់លាស់ចំពោះមនោសញ្ចេតនា អ្នកធ្វើល្អដាក់មនុស្សនៅក្បែរខ្លួនអ្នកគ្រប់គ្នា នៅក្នុងចិត្តអ្នកក៏មិនសូវជាគិតរឿងអ្វីច្រើនដែរ អ្វីដែលអ្នកសង្ឃឹមនោះគឺ អ្នកចង់បានមិត្តល្អមួយក្រុម មានក្រុមគ្រួសារដែលអាចយកចិត្តទុកដាក់ថ្នាក់ថ្នមអ្នកបាន អ្នកចង់បានគ្រួសារមួយដែលប្រកបដោយភាពសាមញ្ញ។

2. ជ្រើសរើសប្រអប់កាដូទី 2

អ្នកគឺជាមនុស្សដែលទាមទារចំពោះការរស់នៅខ្ពស់ អ្នកនឹងញុំាងឱ្យជីវិតរបស់អ្នក មានគុណតម្លៃ និងមានស្ទាយក្នុងការរស់នៅ អ្នកក៏ជាមនុស្សមើលសំខាន់ចំពោះបែបផែនជីវិតផងដែរ ព្រោះបែបនេះអាចធ្វើឱ្យអ្នកយល់ថាមានន័យ។ ចំពោះគោលដៅរបស់ខ្លួនក៏ច្បាស់លាស់ និងរឹងមាំងណាស់ដែរ គ្រប់ពេលអ្នកសុទ្ធតែដឹងថាខ្លួនត្រូវការអ្វី គួរតែធ្វើគម្រោងបែបណា អ្វីដែលអ្នកសង្ឃឹមបំផុត គឺជាការទាមទារឋានៈនៅក្នុងសង្គម និងភាពជោគជ័យសម្រាប់ខ្លួនឯង។

3. ជ្រើសរើសប្រអប់កាដូទី 3

អ្នកគឺជាមនុស្សដែលមានចិត្តដូចកូនក្មេង រឿងរ៉ាវដែលអ្នកជួបប្រទះអ្នកតែងយកនូវភាពក្មេងខ្ចីទៅប្រឈមមុខ ស្របពេលនេះដែរ អ្នក៏ជាមនុស្សដែលរ៉ូមែនទិក និងពោរពេញដោយចិត្តស្រលាញ់ម្នាក់ដែរ អ្វីដែលអ្នកសង្ឃឹមនៅក្នុងចិត្ត គឺមានមនុស្សម្នាក់អាចកំដរអ្នករហូត មនុស្សដែលបារម្ភពីអ្នក ហើយអ្នកក៏ជាមនុស្សដែលច្បាស់លាស់ចំពោះស្នេហាដែរ បើមានមនុស្សម្នាក់ហើយអ្នកយល់ថាគេជាមនុស្សល្អនោះ អ្នកនឹងផ្តេកផ្តួលទៅលើគេ នៅក្នុងរឿងតូចតាចជាច្រើននៅក្នុងជីវភាពរស់នៅនឹងត្រូវការឱ្យគេជួយដោះស្រាយដល់អ្នក។

4. ជ្រើសរើសប្រអប់កាដូទី 4

អ្នក គឺជាមនុស្សដែលមានចិត្តស្មោះសរណាស់ ជាមនុស្សដែលគ្មានគំនិតស្មុគស្មាញ មនុស្សជាច្រើនសុទ្ធតែមិនអាចធ្វើបានដូចអ្នកឡើយ ចំពោះការរស់នៅវិញរមែងតែអាចប្រើភាពសុទិដ្ឋិនិយម និងថាមពលវិជ្ជមានជានិច្ច ដូច្នេះមនុស្សដែលនៅជុំវិញខ្លួនអ្នកពេលដែលនៅជាមួយអ្នកសុទ្ធតែទទួលបានភាពរីករាយ។ អ្នកគឺជាមនុស្សម្នាក់ដែលមនុស្សជាច្រើនចង់រាប់អាន នៅក្នុងជីវិតរបស់អ្នកក៏សាមញ្ញណាស់ដែរ អ្វីដែលអ្នកចង់បាន គឺមិនច្រើននោះទេ អ្វីដែលអ្នកសង្ឃឹមបំផុតនោះគឺ គ្រួសារអាចកំដរនៅក្បែរខ្លួនអ្នក ពីព្រោះអ្នកបានឆ្លងកាត់រឿងជាច្រើនបានឱ្យអ្នកយល់ថា គ្រួសារទើបជាអ្នកអាចកំដរអ្នក និងគាំទ្រអ្នកជារៀងរហូត៕

អត្ថបទ ៖ Mythical Bird