តើសម្រស់ដ៏ស្រស់ស្អាត ពិតប្រាកដរបស់អ្នក គឺស្ថិតនៅត្រង់ណា?

ជ្រើសរើសបក្សីដែលអ្នកគិតថាស្រស់ស្អាតជាងគេ ដើម្បីដឹងពីភាពស្រស់ស្អាតពិតប្រាកដរបស់អ្នក តើស្ថិតនៅត្រង់ចំណុចណា?

998521573029902 1724 1624677580

A. លេចធ្លោ សិចស៊ី

សម្រស់របស់អ្នកធ្វើឱ្យអ្នកដទៃងប់ងល់យ៉ាងខ្លាំង។ អ្នកមានភាពទាក់ទាញ មានទំនុកចិត្តលើបុគ្គលិកលក្ខណៈ និងរូបរាងរបស់អ្នក ហើយនោះធ្វើឱ្យអ្នកកាន់តែទាក់ទាញថែមទៀត។ វិធីដែលអ្នកនិយាយ និងកាយវិការតូចតាចទាំងអស់បង្ហាញពីភាពរឹងមាំ ភាពស៊ិចស៊ី ពោរពេញដោយមន្តស្នេហ៍។ តាមក្រសែភ្នែកអ្នករាល់គ្នា អ្នកគឺមានភាពស្រស់ស្អាតបែបសិចស៊ី និងទាន់សម័យ។

B. គួរឱ្យស្រឡាញ់ ចិត្តល្អបរិសុទ្ធ

អ្នកមានភាពស្រស់ស្អាត និងមានមន្តស្នេហ៍ ក្នុងគំនិតពោរពេញដោយភាពសុទិដ្ឋិនិយម។ អ្នកអាចជាមនុស្សដែលស្ងៀមស្ងាត់ តែគ្មានពុតត្បុតនោះឡើយ។ អ្នកអាចជាមនុស្សស្លូតត្រង់ តែពេលខ្លះ ល្ងង់បន្តិចហើយ ប៉ុន្តែសម្រាប់មនុស្សភាគច្រើន គេមិនគិតថាអ្នកល្ងង់ឆោតទេ តែគេចូលចិត្តចរិតរបស់អ្នកយ៉ាងខ្លាំង។ មនុស្សគ្រប់គ្នាចង់មានភាពសប្បាយរីករាយ ជាមួយនឹងពេលវេលាដែលមានអ្នកនៅក្បែរ។ ទោះយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថាអ្នកឆ្លាតជាងរូបរាងសាមញ្ញនោះ។ គួរឱ្យស្រឡាញ់ និងងាយទាក់ទងអ្នកធ្វើឱ្យមនុស្សគ្រប់គ្នាធ្លាក់ក្នុងអន្លង់ស្នេហ៍។

C. មានភាពប្រណីត តែអាថ៌កំបាំង

ពេលខ្លះមនុស្សមិនអាចយល់ពីមូលហេតុច្បាស់អំពីអ្នកទេ ប៉ុន្តែមានការទាក់ទាញជាក់លាក់ពីអ្នកដែលទាក់ទាញមនុស្សធ្វើឱ្យពួកគេភ្ជាប់ជារៀងរហូត។ វាដូចជាអ្នកដឹងពីរបៀបដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ។ អ្នកជាប្រភេទមនុស្សដែលមានអាថ៌កំបាំង និងរូបរាងខាងក្រៅទាក់ទាញភាពឆើតឆាយ មានភាពថ្លៃថ្នូរ និងភាពក្រអឺតក្រទម។ អ្នកធ្វើឱ្យមនុស្សចង់ដឹងចង់ឃើញ ហើយចង់ដឹងបន្ថែមទៀតអំពីអ្នក។

D. សុភាពរាបសារ និយាយស្ដីផ្អែមល្ហែម

អ្នកជាមនុស្សដែលមានអត្តចរិតសុភាពរាបសារ បើកចំហ និងចេះនិយាយស្ដីផ្អែមពីរោះ។ នោះហើយជាអ្វីដែលមនុស្សផ្សេងទៀតបានឃើញនៅក្នុងខ្លួនអ្នក នៅពេលអ្នកនិយាយ និងធ្វើអន្តរកម្ម។ អ្នកមានភាពស្ងប់ស្ងាត់ អារម្មណ៍ជ្រាលជ្រៅ មានរូបរាងទន់ភ្លន់ មានឥរិយាបថល្អប្រពៃ។ អ្នកជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃ មានគំនិតបើកចំហរ មិនដែលខ្មាសអៀនក្នុងការប្រាស្រ័យទាក់ទងគ្នាស្គាល់មនុស្សថ្មីៗឡើយ។

E. មានបញ្ញាឆ្លាតវាងវៃ និងឆើតឆាយ

គ្រប់ពេលវេលាក្នុងការប្រាស្រ័យទាក់ទង អ្នកគ្រប់គ្នានឹងកត់សម្គាល់នៅក្នុងខ្លួនអ្នកនូវភាពទាក់ទាញដែលមានពន្លឺនៃភាពវៃឆ្លាត និងការលេងសើចបន្តិចបន្តួច។ ភាពប៉ិនប្រសព្វ ភាពជិតស្និទ្ធ និងអាកប្បកិរិយាធម្មជាតិ ជាពិសេសអារម្មណ៍លេងសើចរបស់អ្នកធ្វើឱ្យពួកគេមានអារម្មណ៍ស្រួល និងទាក់ទាញ។

F. បុគ្គលិកលក្ខណៈចម្លែក

នៅចំពោះមុខមនុស្សអ្នកមានលក្ខណៈបែបធម្មជាតិ ស្រស់ស្អាតដូចផ្កាព្រៃ។ អ្នកមានភាពក្លៀវក្លា ស្វាហាប់ និងរស់រវើក។ ការងារអង្គុយនៅកន្លែងតែមួយធ្វើឱ្យអ្នកមិនអាចទ្រាំទ្របានឡើយ។ កាយវិការរបស់អ្នកក៏បង្ហាញពីភាពរីករាយ និងដើរហើរសេរី។ លើសពីនេះទៀត អ្នកក៏ជាអ្នកផ្សងព្រេង និងត្រៀមខ្លួនប្រឈមនឹងឧបសគ្គ៕

ប្រភព ៖ iOne/Knongsrok