កំណត់ភាពទាក់ទាញ ដែលមានឥទ្ធិពលខ្លាំងបំផុតរបស់អ្នក

ជ្រើសរើសប្រភេទខ្សែក ដែលអ្នកស្រឡាញ់ខ្លាំងបំផុត ដើម្បីកំណត់ភាពទាក់ទាញដែលមានឥទ្ធិពលខ្លាំងបំផុត ដែលអាចធ្វើឱ្យអ្នកដទៃ ស្រឡាញ់ និងងប់ងល់បំផុតចំពោះអ្នក។

Screen Shot 2021 06 19 At 8.40.56 AM

1. ខ្សែកទី 1

អ្នកមានសម្រស់ប្លែក និងទាក់ទាញខ្លាំង។ ភាពទាក់ទាញរបស់អ្នក គឺមកពីភាពទំនើប និងទាន់សម័យខ្លាំង។ អ្នកមានចំណេះដឹង និងឆើតឆាយ។ អ្នកត្រូវបានគេស្រឡាញ់ និងគោរពដោយមនុស្សជាច្រើន។ ស្នាមញញឹមភ្លឺអស្ចារ្យរបស់អ្នក ធ្វើឱ្យអ្នកងាយស្រួលក្នុងការចូលទៅជិតមនុស្សដែលនៅជុំវិញខ្លួន។

2. ខ្សែកទី 2

អ្នកជាមនុស្សដែលមានភាពស្ងាត់ស្ងៀម ជឿលើមនោសញ្ចេតនាស្តាយបែបបុរាណ និងគួរសម។ អ្នកតែងតែមានគំនិតស៊ីជម្រៅ អារម្មណ៍កក់ក្តៅសម្រាប់មនុស្សជាច្រើន។ ចរិតសុភាពរាបសារ និងភាពស្មោះត្រង់ តែងតែស្ថិតនៅក្នុងចិត្តអ្នកជានិរន្តិ៍។

3. ខ្សែកទី 3

អ្នកមានភាពសុទិដ្ឋិនិយមខ្ពស់។ ពិភពលោកតាមរយៈភ្នែករបស់អ្នក គឺពោរពេញដោយអំណរ។ អ្នកជាមនុស្សក្លាហាន និងរស់រវើក ដែលងាយសម្របខ្លួនទៅនឹងស្ថានភាពណាមួយ។ ដូច្នេះទោះបីវាលំបាកយ៉ាងណាក៏ដោយ ក៏អ្នកអាចយកឈ្នះវាបានដែរ។

4. ខ្សែកទី 4

អ្នកគឺជាមនុស្សឆ្មើងឆ្មៃ ស្លូតត្រង់ និងលេងសើចដូចក្មេង។ អ្នកចូលចិត្តលេងសើចមានអារម្មណ៍កំប្លុកកំប្លែង និងមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា។ អ្នកអាចបំភ្លឺបន្ទប់ទាំងមូលបានយ៉ាងងាយស្រួល ក៏ដូចជាធ្វើឱ្យចង្វាក់បេះដូងលោតរបស់នរណាម្នាក់។

5. ខ្សែកទី 5

អ្នកមានស្ទីលប្លែកដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍អ្នក អាថ៌កំបាំង និងមិនអាចទាយទុកជាមុនបានឡើយ។ អ្នកជាមនុស្សតឹងរឹងខ្លាំង និងពូកែ មានសមត្ថភាពទាក់ទាញអ្នកណាម្នាក់ដែលទាក់ទងជាមួយអ្នក។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកមានអនុស្សាវរីយ៍ល្អមនុស្សដែលអ្នកស្រលាញ់តែងមាននៅក្នុងចិត្តអ្នកជានិច្ច។

6. ខ្សែកទី 6

អ្នកពិតជាមនុស្សដែលមានចំណង់ខ្លាំង។ អ្នកនាំមកនូវសុភមង្គលដល់អ្នកដែលនៅជុំវិញ អ្នកស្មោះត្រង់ និងលះបង់ចំពោះគ្រួសារ និងមិត្តភក្តិ។ ទោះបីលំបាកបន្តិច ប៉ុន្តែអ្នកនិយាយដោយស្មោះត្រង់ក្នុងការរស់នៅ មានចរិតសុភាពរាបសារ និងត្រូវបានមនុស្សគ្រប់គ្នាជឿជាក់៕

ប្រភព ៖ iOne/Knongsrok