ជ្រើសរើសទ្វាមួយចូលទៅផ្លូវអាថ៌កំបាំង ដើម្បីដឹងពីចំណុចពិសេសរបស់អ្នក ដែលអាចឱ្យអ្នកទាក់ចិត្តមនុស្សម្នាក់នោះបាន ហើយអ្នកសំខាន់យ៉ាងណា នៅក្នុងចិត្តរបស់មនុស្សម្នាក់នោះ?
1. ទ្វាអាថ៌កំបាំងទី 1
អ្នកនៅក្នុងក្រសែភ្នែករបស់មនុស្សម្នាក់ទៀត ដែលមានមនោសញ្ចេតនាជ្រាលជ្រៅ និយាយផ្អែមល្ហែម និងគួរឱ្យសរសើរ។ អ្នកចេះប្រើមន្តស្នេហ៍ ពេលខ្លះបង្កើតឈុតឆាកញុះញង់ ដើម្បីទទួលបានភាពទាក់ទាញការចាប់អារម្មណ៍ពីអ្នកជុំវិញខ្លួន។ អ្នកច្រើនតែមានការស្រមៃហួសហេតុជានិច្ច ដោយរង់ចាំអព្ភូតហេតុកើតឡើង ពេលខ្លះក៏ឆ្ងាយពីការពិត។ វាគឺជារឿងទាំងនេះដែលពេលខ្លះធ្វើឱ្យអ្នកមានបញ្ហា។
2. ទ្វាអាថ៌កំបាំងទី 2
គូស្នេហ៍របស់អ្នកចាប់អារម្មណ៍នឹងរូបរាង និងភាពទាក់ទាញរបស់អ្នក តាំងពីចាប់ផ្ដើមទំនាក់ទំនងដំបូង។ អ្នកដឹងពីរបៀបបង្ហាញមន្តស្នេហ៍របស់អ្នក ដោយគ្មានភាពស្ទាក់ស្ទើរក្នុងការបង្ហាញពីភាពខ្លាំងរបស់អ្នកនោះឡើយ។ ផ្នែកខាងក្នុងរបស់អ្នកមានភាពស្ងប់ស្ងាត់ និងគំនិតដែលមានភាពចាស់ទុំបំផុត។ ពេលស្រលាញ់អ្នកបង្ហាញភាពក្លាហាន និងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រងបេះដូង។ អ្នកមិនងាយធ្វើខុសក្នុងកិច្ចការស្នេហាទេ។
3. ទ្វាអាថ៌កំបាំងទី 3
អ្នកក្មេង និងភ្លឺថ្លានៅក្នុងភ្នែករបស់គាត់។ អ្នកមានភាពលេចធ្លោ, ស្រឡាញ់ដើម្បីទទួលបានការចាប់អារម្មណ៍ និងទាក់ទាញភេទផ្ទុយ។ អ្នកតឹងរឹងណាស់ មានវិន័យច្បាស់លាស់ និងមិនចូលចិត្តរឿងកំប្លែងបែបក្មេងទេ។ អ្នករស់នៅដោយរក្សាគម្លាតខ្លួនឯង ប៉ុន្តែពេលខ្លះអ្នកសុខចិត្តចែករំលែកគំនិតរបស់អ្នកដើម្បីកាត់បន្ថយភាពមិនស្រួល និងអស់កម្លាំង។
4. ទ្វាអាថ៌កំបាំងទី 4
ការគិត និងការយល់ដឹងជ្រាលជ្រៅរបស់អ្នកគឺជា “អាវុធ” ដើម្បីយកឈ្នះបេះដូងរបស់មនុស្សនោះ។ អ្នកមានភាពស្ងប់ស្ងាត់ ឆ្លាតវៃ និងមានភាពចាស់ទុំ ទោះពេលខ្លះវាជាការប្រុងប្រយ័ត្នហួសហេតុដែលធ្វើឱ្យអ្នកគិតថាអ្នកត្រូវនៅឱ្យឆ្ងាយពីការល្បួងក៏ដោយ។ ភាពស្វិតស្វាញធ្វើឱ្យអ្នករឹងប៉ឹង ប្រឈមនឹងព្យុះទាំងអស់ក្នុងក្តីស្រឡាញ់ អារម្មណ៍របស់អ្នកមានហេតុផលពិតប្រាកដ។ អ្នកស្រឡាញ់ដោយការប្រើខួរក្បាល មិនមែនបេះដូងរបស់អ្នកទេ។
5. ទ្វាអាថ៌កំបាំងទី 5
កម្លាំងហួសប្រមាណរបស់អ្នក ច្រើនតែដាក់សម្ពាធ និងអារម្មណ៍នៃការធុញថប់នឹងពួកគេ។ អ្នកជាមនុស្សម្នាក់ដែលមានមន្តស្នេហ៍ខ្លាំង ប៉ុន្តែពេលខ្លះអ្នកហាក់ឆេវឆាវ និងពិបាកយល់ផងដែរ។ លាក់នៅក្នុងខ្លួនអ្នក គឺជាផ្ទៃខាងក្នុងដ៏ស្មុគស្មាញ ការគណនាប្រកបដោយប្រាជ្ញា ជាពិសេសក្នុងកិច្ចការស្នេហា។ ដូច្នេះវាមិនងាយស្រួលទេ ដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយបើទោះជាអ្នកធ្វើវាក៏វាមិនងាយស្រួលសម្រាប់ដៃគូអ្នកក្នុងការគ្រប់គ្រងដែរ។
6. ទ្វាអាថ៌កំបាំងទី 6
គូស្នេហ៍របស់អ្នកពេញចិត្តនឹងភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់របស់អ្នក។ អ្នកបង្ហាញពីខ្លួនអ្នកយ៉ាងពេញលេញមិនលាក់បាំង ឬព្យាយាមសម្ដែងចំពោះអ្នកដទៃនោះឡើយ។ អ្នកសុខស្រួលធ្វើជាខ្លួនឯង។ ព្រលឹងអ្នកមិនមានភាពច្រណែនចំពោះអ្នកដទៃទេ ប៉ុន្តែផ្ទុយទៅវិញគឺបើកចំហរ និងស្មោះត្រង់បំផុត។ ចំណុចនេះហើយ ដែលធ្វើឱ្យគូស្នេហ៍របស់អ្នកមានអារម្មណ៍សុខស្រួល មានផាសុកភាពព្រោះអ្នកមិនចូលចិត្តចង និងគ្រប់គ្រង។
7. ទ្វាអាថ៌កំបាំងទី 7
អ្នកស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដែលធ្វើឱ្យដៃគូរបស់អ្នកសួរខ្លួនឯងនូវសំណួរជាច្រើននៅពេលនិយាយជាមួយអ្នក ដើម្បីបង្ហាញអាថ៌កំបាំង និងការភ្ញាក់ផ្អើលនៅក្នុងខ្លួនអ្នក។ នៅខាងក្រៅអ្នកបង្ហាញខ្លួនអ្នកថាសាមញ្ញ ស្លូតត្រង់ និងបរិសុទ្ធ។ ទោះយ៉ាងណាក៏ដោយ នៅពីក្រោយ វាគឺជាការយល់ដឹងច្បាស់លាស់ ការគិតប្រកបដោយភាពច្នៃប្រតិដ្ឋតាមរដូវកាលស្នេហា។ អ្នកស្រលាញ់ងាយ ហើយពេលអ្នកធ្វើ អ្នកនឹងស្រលាញ់ដោយចិត្តខ្លាំងបំផុត។
8. ទ្វាអាថ៌កំបាំងទី 8
រឿងដំបូងដែលគូស្នេហ៍កត់សម្គាល់ពីអ្នក គឺភាពកក់ក្តៅរបស់អ្នក។ ទោះបីជាវាជាការជួបអ្នកលើកដំបូងក៏ដោយ អ្នកមិនស្ទាក់ស្ទើរក្នុងការបង្ហាញពីអារម្មណ៍ និងគំនិតរបស់អ្នកទៅកាន់ដៃគូរបស់អ្នកទេ។ អ្នកត្រូវបានគេស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងងាយ។ បេះដូងរបស់អ្នក គឺតែងតែមានការខ្នះខ្នែងចំណង់ខ្លាំង និងចំណង់ចំណូលចិត្តខ្លាំង ដូច្នេះអ្នកណាអាចយកឈ្នះអ្នកបានគឺកម្រណាស់។ អ្នកដូចជាសេះព្រៃដែលមិនចេះរីងស្ងួតអ៊ីចឹង៕
ប្រភព ៖ iOne/Knongsrok